អភិបាលរងខេត្តកោះកុង ប្រជុំក្រុមការងារសិក្សាការកាត់ឆ្វៀលដីចេញពីដែនជម្រកសត្វព្រៃតាតៃ ជូនប្រជាពលរដ្ឋដែលរស់នៅកាន់កាប់ និងអាស្រ័យផលជាក់ស្តែងនៅស្រុកកោះកុង
June 04, 2019 អ្នកទស្សនា :

      លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំក្រុមការងារសិក្សាការកាត់ឆ្វៀលដីចេញពីដែនជម្រកសត្វព្រៃតាតៃ ជូនប្រជាពលរដ្ឋដែលរស់នៅ កាន់កាប់ និងអាស្រ័យផលជាក់ស្តែង នៅស្រុកកោះកុង នាថ្ងៃចន្ទ ១ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩។

      កិច្ចប្រជុំនេះមានគោលបំណងកំណត់ឲ្យបានច្បាស់លាស់ និងមានមូលដ្ឋានសម្រាប់ការស្នើសុំកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅស្រុកកោះកុង ដែលរស់នៅ កាន់កាប់ និងអាស្រ័យផលជាក់ស្តែង (មានដំណាំ ឬធ្លាប់ជាដីស្រែ ជាដើម) និងកាត់បន្ថយការស្នើសុំកាត់ឆ្វៀលនៅតាមដងផ្លូវជាតិលេខ ៤៨ ឲ្យបានខ្ពស់បំផុត ដើម្បីរក្សាឲ្យបាននូវទេសភាពដងព្រៃប្រឹក្សា ដូចប្រយោគមួយឃ្លាដែលបានលើកឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា «ចង់មើលប្រាសាទទៅលេងខេត្តសៀមរាប ចង់មើលព្រៃប្រឹក្សាមកលេងខេត្តកោះកុង»៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ