អជ្ញាធរខេត្តសៀមរាប ចុះអនុវត្តរុះរើ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់ និងលើសទំហំកំណត់គ្រប់ប្រភេទ នៅក្នុងក្រុង
June 04, 2019 អ្នកទស្សនា :

      ក្រុមការងារចម្រុះខេត្តសៀមរាប ចុះអនុវត្តការរុះរើ  និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទដែលគ្មានច្បាប់ និងលើសទំហំកំណត់ ដែលបានដាក់លើដីចំណីផ្លូវ នៅក្នុងក្រុងសៀមរាប  ដឹកនាំដោយ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត លោក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ និងមានកិច្ចសហការពីកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធនានា ជាច្រើនទៀត នាថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៩។

      គោលបំណង នៃការចុះរុះរើ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្មានច្បាប់ និងលើសទំហំកំណត់ ដែលបានដាក់លើដីចំណីផ្លូវនេះគឺដើម្បីរៀបចំសោភ័ណ្ឌភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណៈអនុវត្តនីតិវិធីដើម្បីឲ្យពួកគាត់ដាក់ពាក្យស្នើសុំច្បាប់អនុញ្ញាតត្រឹមត្រូវ  និងលុបបំបាត់ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់អនុញ្ញត ក្នុងក្រុងសៀមរាបទាំងមូល ឲ្យសក្តិសមជាក្រុងទេសចរណ៍ ប្រវត្តិសាស្ត្រដ៏រុងរឿង មានភាពទាក់ទាញខ្លាំងទាំងភ្ញៀវជាតិ  អន្តរជាតិ និងដើម្បីរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ទំនៀមទម្លាប់ប្រពៃណី ល្អ  និងលើកតម្កើងកិត្យានុភាពវប្បធម៌ ជាតិ។

      ក្រុមការងារបានចាប់ផ្តើមពីចំណុចគល់ស្ពានព្រះរាជដំណាក់  ឆ្ពោះទៅទិសខាងកើត តាមបណ្ដោយផ្លូវជាតិលេខ ៦ និងបន្តរហូតដល់ព្រំប្រទល់ក្រុងសៀមរាប  និងស្រុកប្រាសាទបាគង៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ