ថ្នាក់ដឹកនាំខេត្តតាកែវ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា ដើម្បីស្វែងយល់ការងាររួមរបស់រដ្ឋបាលសាលាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត
June 04, 2019 អ្នកទស្សនា :

      ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូ ជួបសំណេះ សំណាល និងពិភាក្សាការងារ ជាមួយ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវ លោក លោកស្រី អភិបាលរងខេត្ត និង លោក លោកស្រី ប្រធានមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់ ពី សភាពការណ៍រួមរបស់ខេត្ត ក៏ដូចបណ្តាលវិស័យ អប់រំ ទេសចរណ៍ វប្បធម៌វិចិត្រ សិល្បៈ ធម្មការ និងសាសនាក្នុងខេត្តតាកែវ ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃចន្ទ ១ កើត ខែជេស្ឋ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។

      ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់បង្ហាញពីបំណងរបស់ប្រតិភូ គណៈកម្មការទី៧ នៃរដ្ឋសភាគឺដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់វឌ្ឍនភាពសំខាន់ៗនិងបញ្ហាប្រឈមនានា ដែលជាប់ពាក់ព័ន្ធជាមួយវិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌វិចិត្រសិល្បៈ និងទេសចរណ៍ ដើម្បីមានជាពុទ្ធិបន្ថែមទៀតក្នុងការជួយនៅក្នុងតួនាទីរបស់រដ្ឋសភាគឺ ដើម្បីស្វែងរកនូវព័ត៌មានមួយចំនួនហើយនិងជួយរួមចំណែកក្នុងការពន្លឿននិងធ្វើយ៉ាងណាឱ្យការអភិវឌ្ឍនៅក្នុងវិស័យទាំង៤ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មការទី៧នៃរដ្ឋសភានេះឱ្យកាន់តែមានការរីក ចម្រើនថែមទៀត៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ