អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកម៉ាឡៃ
June 04, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ៍ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុក និងប្រគល់ភារកិច្ចជូនប្រធានការិយាល័យ នៃមន្ត្រីរាជការ ស្រុកម៉ាឡៃ។

      មានមតិសំណេះសំណាល លោកស្រី រស់ សុផានី អភិបាលរងខេត្តខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ ដើម្បីបំពេញតួនាទី និងភារកិច្ចថ្មីនេះ ឈានទៅរកការអភិវឌ្ឍបន្ថែមទៀត យើងត្រូវតែយកចិត្តទុកឲ្យបានខ្ពស់ ក្នុងបំពេញតួនាទីភារកិច្ចឲ្យបានល្អ។ លោកស្រី ក៏បានចូលរួមអបអរសាទរអភិបាលរងស្រុកម៉ាឡៃ ដែលត្រូវបានរាជរដ្ឋាភិបាលជឿទុកចិត្ត  ប្រកាសតែងតែជាអភិបាលរងស្រុកម៉ាឡៃដែលកន្លងមកលិខិតខំបំពេញតួនាទីបានល្អប្រសើរ។ លោកស្រីអភិបាលរងខេត្ត  បានបន្តថា៖ ឆ្លងកាត់ការអនុវត្តគោលនយោបាយ  កំណែទម្រងរដ្ឋបាលថ្នាក់ក្រោមជាតិ បានធ្វើឲ្យមានការយល់ដឹងទូលំទូលាយជាងមុន  ពីបណ្តាអង្គភាព  ស្ថាប័ន  សង្គមស៉ីវិល  ប្រជាពលរដ្ឋ  និងដៃគូរអភិវឌ្ឍន៍នានា  អំពីសារៈសំខាន់នៃការអនុវត្តកំណែទម្រងនេះ។ សកម្មភាពដែលបានអនុវត្តនាពរលកន្លងមកនេះ បានបោះជំហានចូលដល់ដំណាក់កាលកំណែទម្រងស៊ីជម្រៅថែមទៀត សម្រាប់រដ្ឋបាលថ្នាក់ក្រោមទាំងមូល។

      សមិទ្ធផលទាំងអស់នេះសបញ្ជាក់ ឲ្យឃើញកាន់តែច្បាស់នូវកិច្ចខិខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា  ពិសេស  អគ្គមគ្គទេសដឹកនាំនាំដ៏ត្រឹមត្រូវ  ប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចអគ្គមហាសេនាបតី  តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា។

      ផ្អែកតាមកម្មវិធីជាតិរយៈពេល១០ឆ្នាំ បានផ្តោតការយកចិត្តទកដាក់សំខាន់ទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីឈានឆ្ពោះទៅរកការកសាងមូលដ្ឋានគ្រឹះនៃគណអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋានតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។ លោកស្រីបន្តថា៖ ផ្អែកតាមផែនការអនុវត្តរយៈពេល៣ឆ្នាំ(ផអ៣)ដំណាក់កាលទី៣ បច្ចុប្បន្នមានកិច្ចការជាអទិភាពចំនួន៥ចំនុច  រួមមាន៖ ១.ការគ្រប់គ្រងកិច្ចដំណើរកំណែទម្រង។ ២.គណនេយ្យ ភាពតាមបែបប្រជាធិបតេយ្យ។ ៣.ការគ្រប់គ្រង  និងការអភិវឌ្ឍធនធានមនុស្ស។ ៤.ការរផ្ទេរមុខងារ  និងធនធានក្នុងការផ្តល់សេវា  និងការអភិវឌ្ឍមូលដ្ឋាន។ និងទី៥.វិមជ្ឈការហិរញ្ញវត្ថុ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ