អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីប្រារព្ធខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា
June 05, 2019 អ្នកទស្សនា :

       នៅព្រឹកថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ មិថុនា ២០១៩ នៅសាលមហោស្រពខេត្តក្រចេះមានប្រារព្ធខួបលើកទី១២ទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី២១ ខែមិថុនា ២០១៩ ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងបងប្អូនជាអតីតយុទ្ធជននិងជាគ្រួសារអតីតយុទ្ធជនដែលជាសមាជិកសមាគមយុទ្ធជនកម្ពុជាទាំងអស់ដែលបានចូលរួមក្នុងអង្គពិធីនេះប្រមាណជា៣០០នាក់ ។

      លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តក្រចេះបានឡើងធ្វើសន្តរកថាស្វាគមន៍និងលើកឡើងថា ៖ ដើម្បីឆ្លើយតបអោយបានសាកសម្យទៅនឹងគុណបំណាច់របស់អតីតយុទ្ធជនដែលបានធ្វើពលិកម្ម  ដើម្បីបុព្វហេតុជាតិមាតុភូមិសំដៅលើកកម្ពស់ម្នាក់សិកាស្នេហាជាតិស្មារតីលះបង់របស់ប្រជាជនគ្រប់ស្រទាប់ក្នុងបុព្វហេតុជាតិមាតុភូមិ បច្ចុប្បន្នអតីតយុទ្ធជនព្រមទាំងអ្នកនៅក្នុងបន្ទុកដែលកំពុងទទួលប្រាក់របបគោលនយោបាយពីរដ្ឋដែលស្ថិតក្រោមការគ្រប់គ្ររបស់ស់មន្ទីរសង្គមកិច្ចគិតត្រឹមខែឧសភា ២០១៩នេះសរុបចំនួន ១២៥១ នាក់និងអ្នកនៅក្នុងបន្ទុកសរុប ១៧៤៩ នាក់ក្នុងនោះមាននិវត្តជនចំនួន ៤២៧ នាក់ជា(នគរបាល ២៧៩នាក់) ជនបាត់បង់សមត្ថភាពការងារចំនួន ៦២ នាក់(នគរបាល ៥ នាក់)ជនពិការចំនួន ១៨៦ នាក់(នគរបាល ១០ នាក់) គ្រួសារជនពលីចំនួន ៤៥១នាក់(នគរបាល ៩៤នាក់) គ្រួសារមរណៈចំនួន ៤៥១ នាក់(នគរបាល ៥០ នាក់)ដែលត្រូវចំណាយថវិការដ្ឋក្នុងមួយខែចំនួន ៤៧០ ៧៨៤ ៤៤៦រៀលគត់ និងបានប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះជូនគ្រួសារសពសមាជិក សមាគម គិតចាប់ចាប់ពីឆ្នាំ២០០៧ នៃការបង្កើតសមាគមរហូតដល់បច្ចុប្បន្នបានចំនួន ២៣២ សពសរុបទឹកប្រាក់មាន ៩២៨លានរៀល ។

     នាក្នុងឱកាសនោះឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយនានាដើម្បីលើកកម្ពស់សុខមាលភាព ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនជាបន្តបន្ទាប់ ដូចជាការផ្ដល់សម្បទានដីសង្គមកិច្ចដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន កសាងភូមិអភិវឌ្ឍន៍យោធិនពិការ និងបាននិងកំពុងបំពេញតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់តួនាទីរបស់បងប្អូនអតីតយុទ្ធជននៅក្នុងសង្គមជាតិ ដោយបំផុសស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក និងចលនាប្រឡងប្រណាំង ពូកែដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារព្រមទាំងលើកទឹកចិត្តឲ្យមានការចូលរួមរបស់អតីតយុទ្ធជននិងគ្រួសារក្នុងការអភិវឌ្ឍប្រទេសជាតិ
       ជាចុងក្រោយឯកឧត្តមសូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន មន្ត្រីរាជការ អតីតយុទ្ធជនយុទ្ធជន និងយុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋព្រមទាំងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលផ្នែកឯកជនទាំងអស់ សូមជួយឧបត្ថម្ភគាំទ្រនិងផ្សារភ្ជាប់ជាមួយអតីតយុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិក៏ដូចជាយុទ្ធជនយុទ្ធនារីដែលកំពុងបំពេញបេសកកម្មនៅតំបន់ព្រំដែនដែនកោះ ដើម្បីការពារបូរណភាពទឹកដីមាតុភូមិអង្គរដ៏បវរនៃយើង៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ