អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរង ស្រុកកំពង់លែង
June 03, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ០១កើត ខែជេដ្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាស្រុកកំពង់លែង បានបើកពិធីប្រកាសចូលកាន់តំណែងអភិបាលរងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំង លោកទីប្រឹក្សា  លោក លោកស្រី គណៈអភិបាលស្រុក កងកម្លាំងទាំងបី ក្រុមប្រឹក្សាស្រុក ឃុំ ប្រធាន អនុប្រធានការិយាល័យជំនាញជុំវិញស្រុក លោក លោកស្រីតំណាងសហគមព្រៃឈើ សហគមនេសាទ មន្រី្តរាជការចូលរួមជាច្រើនរូប។

      ក្រោយពីបានអានរបាយការណ៍ ស្វាគមន៍ ដោយលោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង រួចមក អង្គពិធីបានប្រគល់ អនុក្រិត្យ និងសេចក្តីប្រកាសស្តីពី ការចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាលស្រុកកំពង់លែងគឺៈ លោក ពុំ សុផល ពីឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ ៦ នៃក្របខ័ណ្ឌក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទឱ្យកាន់មុខតំណែងជាអភិបាលរងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

      លោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានមានមតិសំណេះសំណាល និងធ្វើការផ្តាំផ្ញើដល់អង្គពិធី ពិសេសក្នុងជួរ គណៈអភិបាលរួមការងារ រួមសុខ រួមទុក្ខ សាមគ្គីផ្ទៃក្នុងល្អ  មានគណន្យភាពល្អ គោរពវិន័យទៅតាមលក្ខន្តិកៈមន្ត្រីរាជការ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពងឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ