រដ្ឋបាលខេត្តកំពត ប្រារព្ធពិធីខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ២០១៩
June 03, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ១កើត ខែជេស្ឋ  ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ ២០១៩ រដ្ឋបាលខេត្តកំពត បានរៀបចំពិធីអបអរសាទរខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ២០១៩ ក្រោមអធិបតី ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត  និងលោកជំទាវ  នៅសាលសន្និសីទខេត្តកំពត។

      បានអញ្ជើញចូលរួមក្នុងពិធីនេះមាន លោក​ លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ទីចាត់ការ អង្គភាពសាលាខេត្ត អភិបាលក្រុងស្រុក លោក លោកស្រីសប្បុរសជនកាកបាទក្រហម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ១២០០នាក់។

      ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានឧបត្ថម្ភដល់ថវិកា ១,០២០,០០០រៀល ដល់លោកគ្រូអ្នកគ្រូ ៥១នាក់ ដោយម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល។ និងឧបត្ថម្ភថវិកា១០លានរៀល ដល់កុមារជាសិស្សានុសិស្ស ១០០០នាក់ ដោយម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល ព្រមទាំង សៀវភៅ២ក្បាល ប៊ិច២ដើម និងទឹកលុប១ដើម៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ