អភិបាលខេត្តកំពត ជួបជាមួយប្រជាពលរដ្ឋ ដែលស្នើសុំដីកសិកម្ម នៅស្រុកឈូក
June 03, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ១កើត ខែជេស្ឋ  ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណ:អភិបាលខេត្តកំពត ទទួលជួបជាមួយប្រជាពលរដ្ឋ៤២គ្រួសារ ដែលស្នើសុំដីកសិកម្ម ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក។

      ដោយមានការចូលរួមដូចជា ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត នាយករដ្ឋបាល ខេត្ត អភិបាលរងស្រុកឈូក សរុប៦៥នាក់។

      ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ដោយដាក់ចូលក្នុងកិច្ចប្រជុំគណ:កម្មការគ្រប់គ្រងដីរដ្ឋ នៅសប្តាហ៍ក្រោយ ដើម្បីស្វែងរកលទ្ធភាពដោះស្រាយ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ