អភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឲ្យគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតឡាវចូលជួបពិភាក្សាការងារ
June 05, 2019 អ្នកទស្សនា :

      ឧបនាយករដ្ឋមន្ត្រីឡាវ សូនីសាយ ស៊ូផានដុន SONEXAY SIPHANDONE និងលោកជំទាវ ព្រម ទាំងគណៈប្រតិភូឈ្វេងយល់ពីសក្តានុពល និងការវិនិយោគនៅខេត្តព្រះសីហនុ ខណៈដែលឯកឧត្តមដឹកនាំគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតឡាវ ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះ សីហនុ នៅសាលាខេត្តព្រះសីហនុ រសៀលថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។

      ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះ សីហនុ បានជំរាបជូនពីសក្តានុពល និងកាវិនិយោគរបស់ខេត្ត លើវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមានវិស័យកសិកម្ម ឧស្សាហកម្មមនិងទេសចរណ៍ ជាវិស័យគោលដៅការធ្វើអភិវឌ្ឍសេដ្ឋកិច្ច របស់រាជរដ្ឋា ភិបាល ក្នុងនោះមានកំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ តំបន់ឆ្នេរ និងកោះ៣៣ ជាមរតកធម្មជាតិដ៏មាន តម្លៃ ដែលរាជរដ្ឋាភិបាលចាត់ទុកនឹងប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង តាមគោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥។

     ឯកឧត្តមអភិបាលខេត្តបានបន្តថា វិស័យអទិភាពឈានមុខគេក្នុងការអភិវឌ្ឍខេត្តនាពេលបច្ចុប្បន្នមានទី ១.កំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះសីហនុ។ ទី២.ព្រលានយន្តហោះអន្តរជាតិ។ ទី៣.តំបន់សេដ្ឋកិច្ចពិសេសដើរតួរយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ច បង្កើនការងារជូនប្រជាពលរដ្ឋ។

      ឯកឧត្តម ក៏បានស្នើសុំឧបនាយករដ្ឋ មន្ត្រីឡាវ ជួយផ្សព្វផ្សាយដល់ប្រជាជនឡាវ មកទេសចរណ៍ និងវិនិយោគនៅខេត្តព្រះសីហនុ ឱ្យបានកាន់តែច្រើន។

      ឯកឧត្តម សូនីសាយ ស៊ូផានដុន SONEXAY SIPHANDONE ឧបនា យករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតឡាវមានប្រសាសន៍ថា នេះជាលើកទី៣ ឯកឧត្តមបានមកដល់ខេត្តព្រះសីហនុ កាល ៧ឆ្នាំមុន ឯកឧត្តមបានមក ២លើ វាមានភាពខុសផ្លែកយ៉ាងច្រើន កសាងបាននូវហេដ្ឋារចនាសម្ព័ន្ធ សូមចូលរួមអបអរ សាទរការអភិវឌ្ឍខេត្តព្រះសីហនុ មានការរីកចំរើនផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស បើធៀបនឹងខេត្តផ្សេងទៀត។

      ឯកឧត្តមឧបនាយករដ្ឋមន្ត្រីឡាវបន្តថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមានគោលបំណងទី ១.ផ្លាស់ប្ដូរបទពិសោធន៍លើការងារវិនិយោគ។ ទី២.សិក្សាស្រាវ ជ្រាវផ្សារភ្ជាប់ទេសចរណ៍ឡាវ កម្ពុជា។ ទី៣.ដកស្រង់បទពិសោធន៍លើវិស័យកសិកម្ម រចនាសម្ព័ន្ធ។ ដោយមើលឃើញពីសក្តានុពល និងការវិនិយោគនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន មានផ្លូវដឹក ជញ្ជូនផ្លូវសមុទ្រ មានតំបន់ឆ្នេរ កសិកម្ម ឧស្សាហកម្ម ក្នុងការផ្លាស់ប្តូទំនិញ ជាពិសេសវិស័យទេសចរណ៍បានធ្វើការទាក់ទាញភ្ញៀវទេសចររហូតជាង ២លាននាក់ ដែលប្រជាជនខេត្តព្រះសីហនុមានជាង ២២ម៊ឺន នាក់។

      ឯកឧត្តម និងជម្រុញការចង សម្ព័ន្ធភាពជាមួយខេត្តព្រះសីហនុ និងខេត្តនៃប្រទេសឡាវ។ ក្នុងឱកាសនោះ ឯកឧត្តមឧប នាយករដ្ឋមន្ត្រីឡាវ ក៍បានអញ្ជើញអភិបាលខេត្ត និងគណ:ប្រតិភូទៅទស្សនកិច្ចប្រទេសឡាវនាពេលខាងមុខ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ