https://www.interior.gov.kh/report/detail/2600
នាព្រឹកថ្ងៃចន្ទ ០១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ំុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីនគរបាលចរាចរណ៍ខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត យុវជន យុវជន (សយសស) យុវជនកាយរឹទ្ធិ យុវជន កាកបាទក្រហមកម្ពុជាខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សរុបចំនួន៥០០នាក់។
មានប្រសាសន៍ថ្លែងក្នុងពីធីនោះ ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា ដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតខ្លួន និងមិនបង្កគ្រោះថ្នាក់ដលអ្នកដ៏ទៃ ទី១.បើកបរត្រូវគោរពច្បាប់ចរាចរណ៍, ទី២.បើកបរត្រូវពាក់ពួកសុវត្ថិភាពជាដាច់ខាតនៅពេលបើកបរម៉ូតូនិងពាក់ខ្សែក្រវ៉ាត់ជាដាច់ខាត, ទី៣.បើកបរមិនត្រូវផឹកជាតិស្រវឹងព្រោះវាងាយបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។