រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ និងកុមារកម្ពុជា ១មិថុនា
June 02, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តសៀមរាប បានរៀបចំអោយមានការជួបជុំកុមារប្រមាណ ១៦០០នាក់ មកពីបណ្តាអង្គការចំនួន២៧ក្នុងខេត្តសៀមរាប នៅភោជ្ជនីយដ្ឋាន អាប៉ូឡូផ្លាហ្សា ដើមី្បប្រារព្ធខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ និងកុមារកម្ពុជា ១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ខួបលើកទី១៨ ក្រោមប្រធានបទ (លើកកម្ពស់កុមារតាមរយៈការលុបបំបាត់ អំពើហិង្សាលើកុមារគ្រប់រូបភាព) ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តខេត្ត និង លោកជំទាវ ឯកឧត្តមឧកញ៉ា សៀង ណាំ  អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងអស់លោក លោក ស្រីជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត អង្គការចូលរួមផងដែរ  នាថ្ងៃសៅរិ៍ ១៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ។

      ឯកឧត្តម ទៀ សីហា យើងពិតជាមិនអាចបំភ្លេចបាន នូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបង្ខិតបង្ខំឲ្យកុមារធ្វើការជាទម្ងន់ បង្អត់អាហារ និង បានកាប់សម្លាប់ប្រជាជន និង កុមាររាប់លាននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញស្ទើរគ្មានសល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គមទៀតផង។ ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន  កុមារកម្ពុជាត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ផ្តល់នូវសច្ចាប័ន លើអនុសញ្ញា ពិធីសារបន្ថែម និង កិច្ចព្រមព្រៀងនានា ដើមី្បការពារឧត្តមប្រយោជន៍កុមារស្របទៅនឹងរដ្ឋធម្មនុញ្ញច្បាប់ និង គោលនយោបាយរបស់រាជរដ្ឋាភិបាល។

      ឯកឧត្តម ខៀវ កញារិទ្ធ  ក៏សូមឲ្យកូនៗចៅៗទាំងអស់ ត្រូវខិតខំសិក្សារៀន សូត្រ ត្រូវត្រង់ត្រាបស្តាប់ការទូន្មាន ការបង្ហាត់បង្រៀនរបស់គ្រូ និង អ្នកម្តាយ គ្រូបាអាចារ្យ ព្រមទាំងត្រូវចេះជួយទុក្ខធុរៈមិត្តភ័ក្ត និង ការបង្រៀនដល់មិត្តភ័ក្តរបស់ខ្លួន ពីព្រោះថា ក្មួយៗ កូនៗ ចៅៗទាំងអស់គឺជាទំពាំងស្នងឬសី្ស នៃធនធានមនុស្ស ក្នុងការបន្តវេនពីរៀបច្បង ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ម៉្យាងទៀត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ការគោរពច្បាប់ចរាចរណ៍ នៅពេលធ្វើដំណើរទៅកាន់សាលារៀន ឬ ទីកន្លែងផ្សេងៗ។

      ឯកឧត្តម ខៀវ កញារិទ្ធ  ក៏បានធ្វើការថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តសៀមរាប និង ក្រុមហ៊ុនខ្សែកាបអង្គរ  រួមទាំងសប្បុរសជន ដែលបានរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ និង សូមឲ្យបន្តប្រពៃណីនេះជា រៀងរាល់ឆ្នាំ ដើមី្បបង្កនូវភាពសប្បាយរីករាយដល់កុមារយើងផងដែរ។

      ក្នុងនោះដែរឯកឧត្តម ទៀ សីហា និងលោកជំទាវ បានឧបត្ថម្ភដល់ពិធីនេះ នូវថវិកាចំនួន ២លានរៀល ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ចំនួន ១ពាន់ដុល្លា និង សាខាកាកបាទក្រហមខេត្ត ចំនួន ១លានរៀល ព្រមទាំងគ្រឿងឧបភោគបរោភោគមួយចំនួនផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ