អភិបាលខេត្តសៀមរាប ទទួលជួបប្រជុំពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា
June 01, 2019 អ្នកទស្សនា :

    ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានជួបសម្តែងការគួរសម និង ពិភាក្សាជាមួយ ឯកឧត្ត Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និង សហការី នៅសាលាខេត្តសៀមរាប  នៅព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០១៩។ 

    ក្នុងនាឱកាសនោះឯកឧត្ត Sudirman Haseng ក៏បានធ្វើការបញ្ជាក់ថា ខេត្តសៀមរាបជាគោលដៅនៃភ្ញៀវទេសចរលើពិភពលោកចូលមកទស្សនា ហើយក៏ជាខេត្តស្ថិតនៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីផងដែរ ។ កិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី គឺមានពីយូរលុងមកហើយ តាំងពីសតវត្សទី៨ ទី៩មកម្លេះ ដែលកម្ពុជាមានទំនាក់ទំនងល្អទាំងវប្បធម៌ និង ទេសចរណ៍ ។ 

    ឯកឧត្តមបន្តទៀតថា កិច្ចទំនាក់ទំនងនៃប្រទេសទាំងពីរ តាមរយៈវិស័យពាណិជ្ជកម្ម និង ទេសចរណ៍វប្បធម៌ ក្នុងនោះឯកឧត្តមក៏សុំការគាំទ្រផងដែរ ពីឯកឧត្តម អភិបាលខេត្តសៀមរាប ក្នុងការជម្រុញនៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការនេះឲ្យកានតែមានដំណើរការរីកចម្រើនបន្តទៀតផង ។

     តាមរយៈនៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការនឹងគ្នានាពេលកន្លងមកនេះ ធ្វើឲ្យយើងបង្កើតនូវកម្មវិធីមួយ ដើមី្បពង្រឹងកិច្ចទំនាក់ទំនងគម្រប់ខួប៦០ឆ្នាំ រវាងកម្ពុជានិងឥណ្ឌូនេស៊ី ។ ជាមួយនឹងការការអបអរសាទរនេះ ឯកអគ្គរដ្ឋ ទូតបានរៀបចំនូវកម្មវិធីពិពណ៌ពាណិជ្ជកម្មរវាងកម្ពុជានិងឥណ្ឌូនេស៊ី ដែលរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប  នាខែ កក្កដា ខាងមុខនេះ ។ ការរៀបចំពិពណ៌ពាណិជ្ជកម្មនេះ ក៏ជាការផ្តល់នូវឱកាសនៃកិច្ចទំនាក់ទំនងរវាងពាណិជ្ជករកម្ពុជា និង ឥណ្ឌូនេស៊ី បានស្គាល់ពីផលិតផលរបស់ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាការជម្រុញបន្ថែមដល់ទេសចរណ៍ចូលមក កាន់ខេត្តសៀមរាបផងដែរ ។  

      ឯកឧត្ត Sudirman Haseng ក៏បានសុំការអនុញ្ញាតពីអភិបាលខេត្ត ដើមី្បរៀបចំកម្មវិធី នេះឡើង នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីលានសួនច្បារព្រះរាជដំណាក់ ។ ក្នុងនោះឯកឧត្តមក៏បានគូសបញ្ជាក់ថា ដោយខេត្តសៀមរាបមានសក្តានុពលលើវិស័យទេចរណ៍ ឥណ្ឌូនេស៊ីបានកំពុងរៀបចំក្នុងការចុះអនុស្សរណៈ ជាមួយគ្នា ដោយប្រទេសទាំងពីមានសម្បត្តិបេតិកភណ្ឌដូចគ្នា ដែលប្រទេសឥណ្ឌូនេស៊ី មានប្រាសាទ (ស៊ីសទ័រ ) ដូច ប្រាសាទអង្គរវត្តផងដែរ ។ 

    ឯកអគ្គរដ្ឋទូត ក៏បានសំណូមពរដល់អាជ្ញាធរខេត្តសៀមរាប ដែលជាខេត្តមានសម្ព័ន្ធមេត្រីភាពជាមួយខេត្តជ្វាកណ្តាល នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីធ្វើការជម្រុញកិច្ចទំនាក់ទំនងនិងសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង  ហើយនៅពេលខាងមុខនេះដែរ ស្ថានទូតនឹងរៀបចំកម្មវិធី ជានិច្ចកាលធុរៈកិច្ចទស្សនកិច្ចទៅឥណ្ឌូនេស៊ី ព្រមទាំងមានការអញ្ជើញពាណិជ្ជករនៅខេត្តសៀមរាបចូលរួមផងដែរ ។ 

      ជាមួយគ្នានោះដែរ ឯកឧត្តម ទៀ សីហា ក៏បានលើកផងដែរ នៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ តាមរយៈវិស័យពាណិជ្ជកម្ម នាសម័យរាជកាលកន្លងមក ។  និយាយដោយឡែកកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តសៀមរាប និង ខេត្តជ្វាកណ្តាលរបស់ឥណ្ឌូនេស៊ីនាពេលកន្លងមក ខេត្តទាំងពីរមានការទំនាក់ទំនងល្អនឹងគ្នា តែត្រូវបានអាក់ខានមួយរយៈចុងក្រោយនេះផងដែរ ។ 

     ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានឯកភាព នូវរាល់សំណើររបស់ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានលើកឡើង ព្រមទាំងសុំឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតត្រូវរៀបចំ ឯកសារជាសំណើរសុំទីតាំង ក្នុងការតាំងពិពណ៌ ដើមី្បក្នុងការធានាបាននូវសន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថាន ។ 

     ឯកឧត្តមអភិបាលខេត្ត ក៏បានលើកផងដែរថា ការរៀបចំកម្មវិធីនេះឡើង ក៏ជាអំណោយផលដល់បងប្អូនជាពាណិជ្ជករ អាជីវករ បានធ្វើការផ្លាស់ប្តូរនូវផលិតផលរវាងប្រទេសទាំងពីរ ព្រមទាំងទទួលនូវចំណេះដឹង បទពិសោធន៍ បច្ចេកទេស ហើយកត្តាសំខាន់ផងនោះ គឺបងប្អូនប្រជាកសិករក្នុងការផលិតទៀតផង ។ ហើយបានសំណូមពរដល់ឯកអគ្គរដ្ឋទូត ជួយជម្រុញដល់អ្នកវិនិយោគប្រទេសឥណ្ឌូនេស៊ី ចូលមកវិនិយោគនៅខេត្តសៀមរាប ទាំង វិស័យទេសចរណ៍ កសិកម្ម ព្រមទាំងវិស័យផ្សេងៗផងដែរ៕ មុនីរម្យ

ប្រភព៖ ខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ