រដ្ឋបាលខេត្តកំពង់ឆ្នាំង​ ប្រកាសតែងតាំងអភិបាលរង នាយករងរដ្ឋបាលស្រុកកំពង់ត្រឡាច
May 31, 2019 អ្នកទស្សនា :

      នៅថ្ងៃទី៣១ ខែ ឧសភាឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្ធពិធីប្រកាសតែងតាំង អភិបាលរងស្រុក នាយករងរដ្ឋបាល ប្រធាន អនុប្រធានការិយាល័យ រដ្ឋបាលស្រុកកំពង់ត្រឡាច ក្រោមអធិបតីភាពឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង។ ​

​     លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច បានមានប្រសាសន៍ថាៈ បច្ចុប្បន្នក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំផ្ទាល់របស់អភិបាលខេត្តកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច មានការអភិវឌ្ឍកសាងនូវសមិទ្ធផលជាច្រើន បានធ្វើអោយប្រជាពលរដ្ឋ មានជីវភាពធូរធារ។ សមទ្ធិផលដែលស្រុកសម្រេចបានកន្លងមក នេះដោយបានអនុវត្តន៍នូវ កម្មវិធីកំណែរទម្រង់នានារបស់រាជរដ្ឋាភិបាលក្នុងបរិបទនៃកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលសម្រេចបាននូវសមទ្ធិផលជាច្រើនឥតគណនា។ ​

​    ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថាៈ ការប្រកាសតែងតាំងចូល កាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ហើយត្រូវបានយកមក អនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន។​ ឯកឧត្តមបានផ្តាំផ្ញើរដល់អភិបាលរងស្រុកថ្មី និងមន្រ្តីដែលបានតែងថ្ងៃនេះត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញការងារជូនប្រជាជនឲ្យកាន់តែ សកម្មខ្លាំងក្លាថែមទៀត។ ​

​     យោងតាមប្រកាសរបស់ ក្រសួងមហាផ្ទៃលេខ ៣៥៤៣/១៩ ប្រ.ក ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៩ ត្រូវបានតែងតាំងលោក អាំ សុគន្ធជាអភិបាលរងស្រុកកំពង់ត្រឡាច និងមានប្រកាសនាយករងរដ្ឋបាល ប្រធាន អនុប្រធានការិយាល័យរដ្ឋបាលស្រុកកំពង់ត្រឡាច៕​ គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ