រដ្ឋបាលខេត្តកំពង់ឆ្នាំង​ បេីកកិច្ចប្រជុំស្ដីពីការតាមដានត្រួតពិនិត្យ និងផ្ដល់ការគាំទ្របច្ចេកទេសក្នុងការអនុវត្តមុខងារដល់ថ្នាក់ក្រោមជាតិ
May 31, 2019 អ្នកទស្សនា :

     នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដំណើរការកិច្ចប្រជុំស្ដីពី ការតាមដានត្រួតពិនិត្យ និងផ្ដល់ការគាំទ្របច្ចេកទេសក្នុងការអនុវត្តមុខងារដែលបានផ្ទេរពីក្រសួងបរិស្ថានជូនដល់ថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព​ ឯកឧត្តម​ ចាយ សាមិត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម​ អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពី​ ឯកឧត្តមអគ្គនាយក អគ្គនាយករងនៃក្រសួងបរិស្ថាន អភិបាល អភិបាលរងក្រុង ស្រុក នាយករងរដ្ឋបាលសាលាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធសរុប៤០រូប។ ​

​     ឯកឧត្តម​ អម សុភា និងឯកឧត្តម​ ចាយ សាមិត និងរបាយការណ៍វឌ្ឍនភាពស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងរបស់រដ្ឋបាលក្រុងកំពង់ឆ្នាំងរួចមក ថ្នាក់ដឹកនាំ ក៏ដូចមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានផ្សព្វផ្សាយបញ្ជាក់បន្ថែមនូវយន្ដការសំខាន់ៗដែលដកស្រង់ចេញពីអនុក្រឹត្យលេខ១១៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងអនុក្រឹត្យលេខ២៣៥អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។ ​ ព្រមជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានជម្រុញឱ្យមន្ទីរជំនាញ រួមជាមួយនឹងអាជ្ញាធរក្រុងស្រុកត្រូវធ្វើជាគម្រូគឺត្រូវបង់ថ្លៃសេវាប្រមូលសំរាម និងបន្ដផ្សព្វផ្សាយ ពន្យល់ អប់រំប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឱ្យបានទូលំទូលាយពីអត្ថប្រយោជន៍នៃការភ្ជាប់សេវាប្រមូលសំរាម សំណល់រឹង ជាពិសេសពន្យល់ពួកគាត់ឱ្យយល់ពីផលប៉ះពាល់នៃសំរាមទាំងផ្នែកសុខភាព និងផ្នែកហិរញ្ញវត្ថុ ពោលគឺការខ្ជះខ្ជាយថវិកាព្យាបាលជម្ងឺបណ្ដាលមកពីរងផលប៉ះពាល់ពីសំរាម៕​ គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ