ខេត្តកោះកុង​ ប្រារព្ធទិវាកុមារអន្តរជាតិ​ ក្រោមប្រធានបទ "លើកកម្ពស់សិទ្ធិកុមារតាមរយៈការលុបបំបាត់អំពើហិង្សា លើកុមារ គ្រប់រូប"
May 31, 2019 អ្នកទស្សនា :

     លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០១៩ ក្រោមប្រធានបទ "លើកកម្ពស់សិទ្ធិកុមារតាមរយៈការលុបបំបាត់អំពើហិង្សា លើកុមារ គ្រប់រូប" ដែលបានប្រារព្ធធ្វើកាលពីថ្ងៃព្រហស្បតិ៍ ១២ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នៅបរិវេណផ្សារសហគមន៍ពាមក្រសោប ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ​ លោកជំទាវ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចិញ្ចឹមបីបាច់ ថែរក្សា អប់រំ ប្រៀនប្រដៅគ្រប់បែបយ៉ាង ប្រកបដោយព្រហ្មវិហារធម៌ របស់មាតា បិតា លោកគ្រូ អ្នកគ្រូ ចំពោះបុត្រ បុត្រធីតា និងសិស្សានុសិស្សរបស់ខ្លួន ក្នុងឱកាសនេះដែរសូមប្អូនៗ ក្មួយៗ យកចិត្តទុកដាក់រៀនសូត្រឱ្យបានល្អ ចេះគោរពចាស់ទុំ រៀមច្បង លោកគ្រូ អ្នកគ្រូ ដើម្បីជាការតបស្នងចំពោះការខិតខំ របស់ឳពុក ម្តាយ អាណាព្យាបាល ហើយក៏រួមចំណែកអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែរីកចម្រើនផងដែរ។ ជាពិសេសត្រូវជៀសវាងឱ្យបាននូវការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការប្រើអំពើហិង្សាលើកុមារ និងការប្រើប្រាស់គ្រឿងញៀន៕​ គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ