ឯកឧត្ដម សុខ លូ៖ យើងត្រូវខិតខំរូមគ្នាយកព័ត៌មានពិតទៅបង្ក្រាបព័ត៌មានមិនពិត
May 31, 2019 អ្នកទស្សនា :

       នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីប្រព័ន្ធសន្តិសុខ សុវត្ថិភាពលើបណ្ដាញ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនានារបស់រដ្ឋបាលខេត្ត ក្រុង ស្រុក នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា យើងត្រូវខិតខំរួមគ្នាយកព័ត៌មានពិតទៅបង្ក្រាបព័ត៌មានមិនពិត ព្រោះថាព័ត៌មានមិនពិតធ្វើឲ្យសង្គមជាតិយើងច្របូកច្របល់ គ្មានសណ្ដាប់ធ្នាប់ ធ្វើឲ្យប្រជាពលរដ្ឋយល់ខុសលើថ្នាក់ដឹកនាំ ពិសេសធ្វើឲ្យខូចមុខមាត់សង្គមជាតិរបស់យើងទៀតផង។ ទន្ទឹម នឹងនោះដែរ មន្ទីរអង្គភាពទាំងអស់ រួមនឹងរដ្ឋបាលក្រុង ស្រុក ត្រូវខិតខំយកចិត្តទុកដាក់បង្កើតក្រុមប្រើប្រាស់បណ្ដាញព័ត៌មាននេះឲ្យបានទូលំទូលាយ កាលណាយើងមានក្រុមការងារផ្សេងៗគ្នាច្រើន នោះយើងនឹងធ្វើការងារបានរហ័ស ហើយត្រូវខិតខំស្វែងយល់បន្ថែមទៀតនូវបច្ចេកវិទ្យាថ្មីៗព្រោះវាបានជួយឲ្យការងាររបស់យើង មានភាពងាយស្រួលជាងមុនច្រើន។ 

      នាឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងបន្ថែមថា កន្លងមកយើងមានព័ត៌មានល្អៗជាច្រើនដែលយើងមិនបានផ្សព្វផ្សាយ ដូច្នេះវគ្គបណ្តុះបណ្តាលនេះរដ្ឋបាលខេត្តរៀបចំឡើង គឺក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រី នៅរដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង ឱ្យបានយល់ដឹងពីសន្តិសុខ សុវត្ថិភាពលើប្រព័ន្ធបណ្ដាញ និង ការគ្រប់គ្រងប្រព័ន្ធទិន្នន័យនានា  នៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ 

     វគ្គបណ្ដុះបណ្ដាលអំពីប្រព័ន្ធសន្តិសុខ សុវត្ថិភាពលើបណ្ដាញ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនានារបស់ រដ្ឋបាលខេត្ត ក្រុង ស្រុកនេះ រដ្ឋបាលខេត្តកំពង់ធំរៀបចំឡើងរយៈពេល២ថ្ងៃគឺចាប់ឈឺចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០១៩ នៅសាលប្រជុំសាលាខេត្ត ដែលមានសិក្ខាកាមចូលរួមចំនួន ១៥០នាក់ អញ្ជើមកពីមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងទាំង៣ និងរដ្ឋបាលក្រុង ស្រុកទាំង៩របស់ ខេត្តកំពង់ធំ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ