ខេត្តកំពង់ឆ្នាំង ប្រារព្ធខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១មិថុនា
June 01, 2019 អ្នកទស្សនា :

      ខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ ១មិថុនា នៅខេត្តកំពង់ឆ្នាំងត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុប៥១៦នាក់។ 

     លោក ស៊ឹម ប្រឹម  ប្រធានមន្ទីរអប់រំយុវជននិង កីឡាខេត្តកំពង់ឆ្នាំង បានអោយដឹងថា ជារៀងរាល់ឆ្នាំមន្ទីរបានចាត់ចែងរៀបចំ ទិវាកុមារអន្តរជាតិ១ មិថុនា នៅគ្រប់សាលា ដើម្បីរំលឹកឡើងវិញនូវការចងចាំពីឧក្រឹដ្ឋកម្មដ៍សាហាវព្រៃផ្សៃយង់ឃ្នង របស់ពួកហ្វាស៊ីអ៉ីត្លែដែលបានប្រព្រឹត្តមកលើកុមារកាលពី៧០ឆ្នាំមុន  ។

      មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមាន
ប្រសាសន៍ថាៈខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ ១មិថុនាឆ្នាំនេះ ប្រារព្វឡើងក្រោមប្រធានបទ «លើកកម្ពស់សិទ្ធកុមារតាមរយៈការលុបបំបាត់ អំពើហឹង្សាគ្រប់រូបភាព » ប្រធានបទនេះពិតជាមានសារៈសំខាន់ ដើម្បីរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ និង បង្ហាញពីការយកចិត្ទុកដាក់ របស់រាជ
រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់កុមារ ។

      ឯកឧត្តម បានមានប្រសាសន៍បន្តថាៈចាប់ពីពេលនេះតទៅ នៅគ្រប់ស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋ គ្រប់រូបគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលលើកស្ទួយ និងគាំពារ អភិវឌ្ឍន៍សមត្ថភាពកុមារដើម្បីក្លាយជា ធន ធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍសង្គម ។ កុមារគឺជាធនធានមនុស្សដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត ។

    ឯកឧត្តមឈួរ ច័ន្ទឌឿនបានអំពាវនាវអោយសិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ អោយក្លាយជាមនុស្សល្អ ជាទំពាំងស្នងឬស្សី និង ជៀសឆ្ងាយពីគឿងញៀននិងអំពើរឧបាយមុខផ្សេងៗ ដែលច្បាប់ហាមឃាត់ ។ នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងលោក ជំទាវបានចែកអំណោយជាសម្ភារសិក្សាដល់សិស្សពូកែបីល្អ សិស្សក្រី និង លោកគ្រូ អ្នកគ្រូផងដែរ៕​មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ