អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីសម្ពោធបើកការដ្ឋានសាងសង់រោងចក្រថាមពលអគ្គិសនីធ្យូងថ្ម កម្លាំង១០០ មេហ្កាវ៉ាត
May 31, 2019 អ្នកទស្សនា :

       តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុ រៀបចំសម្ពោធបើកការដ្ឋានសាងសង់រោង ចក្រថាមពលអគ្គិសនីធ្យូងថ្ម ក្រោមអធិបតីភាពឯកឧត្ដម យន្ត មីន អភិបាល នៃគណអភិ បាលខេត្តព្រះសីហនុ ឯកឧត្តម ស្សី លឺជាំង  XU LEJIANG នេះព្រឹកថ្ងៃសុក្រ ១៣រោជ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ។
       លោក ZHOU HAIJIANG ប្រធានក្រុមហ៊ុន" ហូដូគ្រុប " មានប្រសាសន៍ថា រយៈពេល ១០ឆ្នាំមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ អភិវឌ្ឍន៍លើផ្ទៃដី ៥គីឡូម៉ែត្រការ៉េ ដំណាក់កាលទីមួយទាក់ ទាញសហគ្រាសមកពីចិន អឺរ៉ុប និងបណ្ដាប្រទេសក្នុងតំបន់អាស៊ានមានចំនួន ១៦១សហគ្រាស ស្រូបយកកម្លាំងពលកម្ម ២៩.០០០នាក់ ចង្វាក់ផលិតកម្មមានដូចជាសំលៀកបំពាក់ កាបូប និងវ៉ាលីសម្ភារៈសំណង់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ បាយជាដើម ។ តំបន់សេដ្ឋកិច្ចពិសេសអភិវឌ្ឍន៍ដំណាក់កាលទី២ គម្រោងរោង ចក្រថាមពលអគ្គិសនីធ្យូងថ្ម ដំឡើងឡចំហាយ៥ និងប្រព័ន្ធម៉ាស៊ីនភ្លើង ៤ អាចផលិតថាមពលអគ្គិសនីបាន ១០០មេហ្គាវ៉ាត់ ។ ក្នុងដំណាក់កាលទី១ រោងចក្រអគ្គិសនី ដំឡើងឡចំហាយ៣ និងប្រពន្ធ័ម៉ាស៊ីនភ្លើង២ ។ ក្រោយបញ្ចប់ដំណាក់កាលទី១ រោងចក្រផ្គត់ផ្គង់ថាមពលអគ្គិសនីបាន ១៩០លានគីឡូវ៉ាត់ និងថាមពលកំដៅចំនួន ៥៤ម៉ឺនតោន ។ 
       លោកបានបន្តថារោងចក្រនេះធានានូវស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលកម្ដៅនិងថាមពលអគ្គិសនីក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លើកស្ទួយរចនាសម្ព័ន្ធអាជីវកម្ម និងពង្រីកទំហំអាជីវកម្ម ខ្សែចង្វាក់ផលិតកម្មលើកកម្ពស់ប្រសិទ្ធភាពប្រកួតប្រជែងក្នុងតំបន់ជំរុញការកសាងសេដ្ឋកិច្ចពិសេសដំណាក់កាលទី២ ដើម្បីជំរុញកសាងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ក្លាយជាគម្រោងឈ្នះឈ្នះនៃ "ខ្សែក្រវាត់មួយ ផ្លូវមួយ" ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ