អភិបាលខេត្តមណ្ឌលគីរី អញ្ជើញចូលរួមចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងផ្លូវខ្សែក្រវ៉ាត់ព្រំដែន
May 31, 2019 អ្នកទស្សនា :

    ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តម​សេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងវិស្វកម្ម នៃក្រ​សួង​ការពារជាតិ ព្រមជាមួយលោក សាយ ម៉េងគីម អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូប​នាថ្ងៃ​ព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ បានចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង១កន្លែង ប្រវែង៧៥ម៉ែត្រ ទទឹម ០៨ម៉ែត្រ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីជួយសម្រួលឱ្យប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពល​រដ្ឋរស់នៅឃុំចំនួនបី បានធ្វើចរាចរណ៍ទៅមកមានភាពងាយស្រួល។

     សូមបញ្ជាក់ថា ការដ្ឋានសាងសង់ស្ពានបេតុង១កន្លែងនេះ គឺជាសមិទ្ធផលថ្មីមួយទៀត​របស់​ខេត្ត​មណ្ឌល​គិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី ជាពិសេសបងប្អូនប្រជាពល​រដ្ឋដែលរស់នៅចំនួនបីឃុំ ក្នុងស្រុកកោះញែក ដើម្បីងាយស្រួលដល់ការធ្វើចរាចរណ៍ទៅមក៕ រតនា

     ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគីរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ