រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការខេត្ត
May 31, 2019 អ្នកទស្សនា :

      នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំ(ក) សាលាខេត្តកំពង់ឆ្នាំង មានកិច្ចប្រជុំគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ នាយករដ្ឋបាល លោក លោកស្រី ប្រធាន ឬអនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

      កិច្ចប្រជុំនេះមានគោលបំណងដើម្បីផ្សព្វផ្សាយសកម្មភាពការងារក្នុងការងារ ផ.អ.៣ ដំណាក់កាលទី៣ ឆ្នាំទីពីរ ដល់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងពិភាក្សាផ្ទៀងផ្ទាត់សកម្មភាពការងារ និងថវិការ ដែលបានគ្រោងពីដើមឆ្នាំ សម្រាប់ត្រៀមរៀបចំអនុវត្តការងាររបស់ស្ថាប័នពាក់ព័ន្ធ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ