ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បិទសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់
May 31, 2019 អ្នកទស្សនា :

    នៅថ្ងៃសុក្រ ១៣ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០១៩ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ព្រមជាមួយ ឯកឧត្តម មាស ម៉ូនីកា អនុ​រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃ​ក្រសួង​សាធារណការ និងដឹកជញ្ជូន ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ ស្ដីពីការគ្រប់គ្រង​ប្រព័ន្ធ​លូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការបណ្ដុះបណ្ដាលមន្ត្រី នៅការិយា​ល័យច្រកចេញចូល​តែមួយក្រុង ស្រុក ទៅលើមុខងារដែលបានធ្វើប្រតិភូកម្ម។

    ក្នុងឱកាសនោះ ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ បានលើកឡើងថា អ្នកអនុវត្តផ្ទាល់នៅ​មូល​ដ្ឋាន ជាពិសេសអាជ្ញាធរ និងមន្ទីរជំនាញ សូមយកចិត្តទុកដាក់ខ្ពស់ ទៅនឹងការគ្រប់គ្រងប្រព័ន្ធលូ​ប្រព័ន្ធ​ប្រតិកម្ម​ទឹកកខ្វក់ ពង្រឹងការត្រួតពិនិត្យ ការបង្ការ និងចាត់វិធានការនានា ដើម្បីទប់ស្កាត់រាល់​សកម្មភាព​អសកម្មទាំងឡាយដែលអាចធ្វើឲ្យមានផលប៉ះពាល់ ដល់ប្រព័ន្ធទឹក និងបរិស្ថាន ដើម្បីអោយសមស្រប​ទៅនឹងការអភិវឌ្ឍនៅក្នុងភូមិ ឃុំ ស្រុក ខេត្ត ឱ្យកាន់តែបានល្អប្រសើរ៕ គឹមអាន

ប្រភព៖ ខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ