អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាម៉េ ១ខ្សែ ស្ថិតនៅឃុំប្រាសាទ ស្រុកស្អាង
May 31, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តកណ្តាល បានការបើកការដ្ឋានសាងសង់ផ្លូវបេតុងអាម៉េ  ១ខ្សែមានប្រវែង១០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ការដឹកកសិផលទៅកាន់ទីផ្សារ និងជួយលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល  និងមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបជាង១០០០នាក់។
      មានប្រសាសន៍ក្នុងពិធីនេះឯកឧត្តម ភិរុណ អភិបាលខេត្ត បានលើកឡើងថា ការបើកការដ្ឋានស្ថាបនាផ្លូវបេតុងនេះ គឺដោយមើលឃើញនូវស្ថានភាពលំបាក ក្នុងការធ្វើដំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទើបរដ្ឋបាលខេត្តសំរេចផ្តល់ថវិកាសាងសង់ផ្លូវបេតុងមួយខ្សែនេះឡើងជូនតាមតំរូវការរបស់ប្រជាពលរដ្ឋ ដែលបានជួបការលំបាកនាពេលកន្លងមក។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាព ដែលនាំឲ្យមានការអភិវឌ្ឍនៅគ្រប់ទីកន្លែង និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដ៏ឆ្នើម។
        ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ត្រូវទប់ស្កាត់ឲ្យបាននូវរាល់ភាពអសកម្មនៅក្នុងមូលដ្ឋានជាពិសេសគឺ អំពើចោរលួច ចោរឆក់ ចោរប្លន់ ការលេងល្បែងស៊ីសង ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ដោយអនុវត្តតាមគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ទាំង ៩ ចំណុចរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់    រួមគ្នាកំចាត់គ្រឿងញៀន និងចាកឆ្ងាយពីគ្រឿងញៀន ព្រោះការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀនត្រូវមានការសហការពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវមានភាពអធ្យាស្រ័យក្នុងការបើកបរ បើកបរដោយប្រុងប្រយ័ត្ន និងគោរពស្លាកសញ្ញាចរាចរណ៍៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ