ខេត្តស្វាយរៀង ប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២
May 30, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បិ៍១២រោច ខែពិសាខ  ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០  ខែឧសភា ឆ្នាំ២០១៩នេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តស្វាយរៀង បានប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២ នៅវិទ្យាល័យស្វាយរៀង ស្ថិតក្នុងក្រុងស្វាយរៀង  ខេត្ដស្វាយរៀង  ក្រោមអធិបតីភាព លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្ដម ម៉ែន វិបុល  អភិបាលខេត្ដ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង ។  

     ទិវានេះ មានការចូលរួមពី មន្រ្តីរាជការ  កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនសហភាពសហព័ន្ធកម្ពុជាខេត្ត និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ប្រមាណជា ៥៣០នាក់ ។

      មានប្រសាសន៍នៅក្នុងពិធីនេះលោកស្រី ឯក សុវណ្ណភារៈ បានថ្លែងថាៈ ការប្រារព្ធទិវាសប្ដាហ៍ជាតិលើកទី១២ នាពេលនេះ គឺជាការពញ្ញាក់ស្មារតី របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យលាន់ស្នូររំពងសព្វទិសទី រួមជាមួយនឹងការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវ ទាំងអ្នកថ្មើរជើង ទាំងអ្នកបើកបរយានយន្ដគ្រប់ប្រភេទ ឲ្យផ្លាស់ប្ដូរឥរិយាបថដែលមិនគោរពច្បាប់ មកប្រកាន់យកឥរិយាបថដែលគោរពច្បាប់ មានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ មានការអធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍នៅពេលធ្វើដំណើរ ឬនៅពេលបើកបរយានយន្ដ រួមគ្នាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា "ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍" ដើម្បីកាត់បន្ថយទុក្ខសោក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ ឲ្យស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាស្របតាមសេចក្ដីសម្រេច របស់អង្គការសហប្រជាជាតិ ស្ដីពីទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺកាត់បន្ថយចំនួនអ្នកស្លាប់ឲ្យបាន ៥០% នៅឆ្នាំ២០២០ ។ 

      ជាចុងបញ្ចប់នៃពិធីនេះ លោកស្រីអភិបាលរងខេត្ត និងលោក លោកស្រី នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ត បានបំពាក់មួកសុវត្ថិភាព ជានិមិត្តរូបជូន កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្អូនៗយុវជនគ្រប់ផ្នែក និងបានចែកជូននូវឯកសារជំនួយស្មារតីផ្សេងៗផងដែរ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ