រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងពីលទ្ធផល នៃដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
December 08, 2017 អ្នកទស្សនា :

នារសៀលថ្ងៃទីសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ គ.ស២០១៧នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងពីលទ្ធផល នៃដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ របស់គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម (គ.គ.អ.ស) ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមានឯកឧត្ដម លោក លោកស្រីប្រតិភូ គ.គ.អ.ស ឯកឧត្ដម ភិន ឆាំ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត លោកអភិបាលស្រុករមាសហែក លោកអភិបាលស្រុកចន្ទ្រា លោក លោកស្រីតំណាងអង្គភាពពាក់ព័ន្ធនឹងសេវារដ្ឋបាលឃុំ សេវាអប់រំ(សាលាបឋមសិក្សា) និងសេវាសុខាភិបាល(មណ្ឌលសុខភាព) ព្រមទាំងតំណាងអង្គការស្ដារកម្ពុជា និងអង្គការ Oxfam ។ មានប្រសាសន៍ស្វាគម៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត ក្នុងនាមឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានថ្លែងអំណរគុណចំពោះអង្គការស្ដារកម្ពុជា ដែលបានសហការរៀបចំនូវដំណើរទស្សកិច្ចសិក្សា និងកិច្ចប្រជុំដ៏មានសារៈសំខាន់នៅថ្ងៃនេះ ដែលពិតជានឹងចូលរួមជំរុញឲ្យការអនុវត្តការងារគណនេយ្យសង្គមនៅក្នុងខេត្ត ជាពិសេសអង្គភាពផ្ដល់សេវាទាំងបីនៅថ្នាក់មូលដ្ឋាន គឺរដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ឲ្យអនុវត្តការងាររបស់ខ្លួនក្នុងកិច្ចផ្ដល់សេវាតម្រូវការជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានកាន់តែមានប្រសិទ្ធភាពថែមទៀត ។ ជាមួយនេះ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានបង្ហាញជូនកិច្ចប្រជុំនូវវឌ្ឍនភាពការងារសំខាន់ៗដែលរដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជាអង្គភាពពាក់ព័ន្ធរួមគ្នាសម្រេចបានក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះនៅពេលអនុវត្ត នាពេលកន្លងមក ផងដែរ ។ កិច្ចប្រជុំនេះ បានដំណើរដោយមានបទបង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ របស់គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ព្រមទាំងមានការចូលរួមផ្ដល់ និងចែករំលែក មេរៀន បទពិសោធន៍ មតិយោបល់ពីសមាជិក សមាជិកានៃអង្គប្រជុំ ជាពិសេសអនុសាសន៍ល្អៗពីឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស សម្រាប់ជាមូលដ្ឋានក្នុងការបន្តអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងខេត្តស្វាយរៀង ឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ