គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តកោះកុង រៀបចំក្នុងកម្មវិធីបាឋកថា "រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស"
May 30, 2019 អ្នកទស្សនា :

      ថ្ងៃព្រហស្បតិ៍ ១២ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី បានអញ្ជើញស្វាគមន៍ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងកម្មវិធីបាឋកថា "រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស" ដែលរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តកោះកុង។

     លោកអភិបាលខេត្តស្តីទី សូមថ្លែងអំណរគុណ ដល់ឯកឧត្តមប្រធាន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ថ្លែងបាថកថា ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី កងកម្លាំង សិស្សានុសិស្សនាពេលនេះ ដើម្បីឲ្យបានយល់ដឹងកាន់តែទូលំទូលាយ អំពីកិច្ចការរួមគ្នា ក្នុងការថែរក្សាសន្តិភាព ដើម្បីលើកកំពស់សិទ្ធិមនុស្ស នៅកម្ពុជា និងបន្តចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអោយកម្ពុជារក្សាបាននូវសុខសន្តិភាព មានឱកាសអភិវឌ្ឃប្រទេសជាតិ កាន់តែរីកចម្រើនលើគ្រប់វិស័យបន្តទៀត៕ មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តកោះកុង 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ