អភិបាលរងខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈដើម្បីលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធ នឹងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស នៅក្រុងខេមរភូមិន្ទ
May 30, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ លោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង បានអញ្ជើញជាធិបតី ក្នុងវេទិកាសាធារណៈដើម្បីលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធ នឹងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

      លោកស្រីអភិបាលរង បានលើកឡើងថា អំពីចំណាកស្រុក ដោយប្រថុយប្រថាន ត្រូវមានឯកសារច្បាស់លាស់ជៀសវាងការចាញ់បោកមេខ្យល់ ជាមួយគ្នានេះដែរសូមអោយអាជ្ញាធរ និងប្រជាពលរដ្ឋ ជួយផ្តល់ព័ត៌មានអំពីអ្នកដែលលួងលោម អោយប្រជាពលរដ្ឋធ្វើចំណាកស្រុក ត្រូវពន្យល់ណែនាំពួកគាត់អោយរកការងារនៅក្នុងប្រទេស និងចូលរួមទប់ស្កាត់ការធ្វើអាជីវកម្មផ្លូវភេទ ក្នុងវិស័យទេសចរណ៍៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ