អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែ ឧសភា ឆ្នាំ២០១៩
May 30, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែ ឧសភា ឆ្នាំ២០១៩។

      កិច្ចប្រជុំនាព្រឹកនេះមានការអញ្ជើញចូលរួមពី លោក ​លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក និងប្រធានទីស្នាក់ការច្រកទ្វារ សរុបចំនួន៧២នាក់។

      កិច្ចប្រជុំប្រព្រឹត្តិទៅតាមរបៀបវារៈដូចខាងក្រោម៖ ១.ពិនិត្យលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។ ២.ពិនិត្យលើនិងពិភាក្សាលើប្រតិទិនកិច្ចប្រជុំគណអភិបាលខេត្តរយៈពេល១២ខែ។ ៣.ពិនិត្យ ពិភាក្សាលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ ខែមេសា ឆ្នាំ២០១៩។ ៤.ផ្សព្វផ្សាយអនុក្រឹត្យលេខ ៨៥ អនក្រ.តត ស្តីពីការតែងតាំងមន្រ្តីរាជការ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ