អាជ្ញាធរខេត្តសៀមរាប ប្រជុំស្ដីពីគម្រោងនៃការចុះរុះរើ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់ និងលើសទំហំកំណត់គ្រប់ប្រភេទនៅក្នុងខេត្ត
May 30, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំ ស្ដីពីគម្រោងចុះរុះរើ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទដែលគ្មានច្បាប់ និងលើសទំហំកំណត់ នៅក្នុងខេត្តសៀមរាប ដឹកនាំដោយ  លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត លោក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការចំណុះសាលាខេត្ត និងមានការចូលរួមពី លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក  អង្គភាពអគ្គិសនី តំណាងក្រុមហ៊ុន និងអ្នកពាក់ព័ន្ធនានា ជាច្រើនទៀត នាថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

      គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីរៀបចំសោភ័ណ្ឌភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងខេត្តសៀមរាប ឲ្យសក្តិសមជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រដ៏រុងរឿង ក៏ដូចជាការរក្សានូវអត្តសញ្ញាណ នៃវប្បធម៌ទំនៀមទម្លាប់ប្រពៃណី និងលើកតម្កើងកិត្យានុភាពវប្បធម៌ អក្សរសាស្ត្រ ជាតិខ្មែរ។

      គម្រោងនេះ នឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ដោយចាប់ផ្តើមពីក្នុងក្រុងសៀមរាប ពីចំណុចគល់ស្ពានព្រះរាជដំណាក់ទៅខាងកើត បន្ទាប់មកបន្តអនុវត្តន៍រហូតត្រូវបានបញ្ចប់ទូទាំងក្រុង និងបន្តដល់ស្រុកទាំង១១ថែមទៀត ដែលចំណុះខេត្តសៀមរាបទាំងមូល ដោយឡែកកាលបរិច្ឆេទ នឹងជូនដំណឹងតាមក្រោយ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ