គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ បើកកិច្ចប្រជុំឈ្វេងយល់លើកកម្ពស់បង្ការទប់ស្កាត់ នៃការរំលោភបំពាន កេងប្រវ័ញ្ចផ្លូវភេទលើកុមារ
May 30, 2019 អ្នកទស្សនា :

      គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ(គ.ខ.ប.ជ) បើកកិច្ចប្រជុំ ពិភាក្សាឈ្វេងយល់ពីផែនការសកម្មភាពរបស់លេខាធិការដ្ឋាន និងក្រុមការងារទាំងប្រាំមួយ ក្នុងការលើកកម្ពស់ចំណេះដឹង ក្នុងការបង្កា និងការឆ្លើយតបនឹងអំពើរំលោភបំពាន និងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ក្រោមអធិបតីលោក ស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះ សីហនុ និងជាលេខាធិការគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដោយមានការចូលរួមពី មន្ត្រីមន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក នារសៀលថ្ងៃពុធ ១១រោជ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

      លោក ស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ដើម្បីចែករំលែកផែនការសកម្មភាពរបស់អង្គការសកម្មភាព ដើម្បីកុមារនៅខេត្តព្រះសីហនុ ក្នុងការធ្វើសកម្មភាពដើម្បីកុមារ នាពេលអនាគតមានដូចជា៖ ១.ចូលរួមគាំទ្រផ្នែកថវិកា និងបច្ចេក ទេសដល់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ ក្នុងការរៀបចំបើកវគ្គបណ្តុះបណ្តាល ដើម្បីពព្រឹងសមត្ថភាពដល់មន្ត្រី និងសមាជិករបស់ គ.ខ.ប.ជ ក្នុងការបង្ការ ការការពារ និងការឆ្លើយតបនឹងអំពើរំលោភបំពាន និងអំពើកេងប្រវ័ញ្ចផ្លូវភេទ រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត។ ២.ការចូលរួមផ្សព្វផ្សាយ អនុវត្តផែនការណ៍សកម្មភាពពាក់ពន្ធ័ និងកុមាររបស់លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងនឹងការគេងប្រវញ័្ជផ្លូវភេទលើកុមារ។ ៣.រៀបចំ ផែនការយុទ្ធសាស្រ្តរបស់ គ.ខ.ប.ជ ជាពិសេសលើប្រធានបទ ស្តីពីការបង្ការ និងការការពារកុមារ ពីអំពើរំលោភបំពាន និងអំពើកេងប្រវ័ញ្ចផ្លូវភេទ រួមទាំងការកេង ប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត។

      លោកស្រីបន្តថា ដោយសារបច្ចុប្បន្នខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿនយ៉ាងគំហ៊ុក ទាមទារឱ្យយើងធ្វើផែនការ និងសកម្មភាពនៅតាមចំណុចគោលដៅទេសចរណ៍ ម្យ៉ាងទៀតប្រសិនបើយើងមិនមានវិធានការទប់ស្កាត់ បង្ការបង្ក្រាបបានទាន់ពេលវេលានោះទេ ការរំលោភបំពាន និងអំពើកេងប្រវ័ញផ្លូវភេទលើកុមារ នឹងកើតមានឡើងជាក់ជាមិនខាន ដូច្នេះគ្រប់ផ្នែកត្រូវយកចិត្តទុកដាក់តាមដាន ត្រួតពិនិត្យនូវរាល់សកម្មភាព ធ្វើយ៉ាងណាកាត់បន្ថយការរំលោភបំពានកេងប្រវ័ញ្ចផ្លូវភេទលើកុមារឱ្យខានតែបាន៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ