ខេត្តស្ទឹងត្រែង ធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងបើកការដ្ឋានផ្លូវ និងស្ពាន ស្ថិតក្នុងភូមិសាស្រ្តស្រុកសេសាន
May 29, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៩ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវកៅស៊ូ ប្រភេទ DBST ប្រវែង ៣.២៧០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ពានបេតុង ១កន្លែង ប្រវែង ៣៦ម៉ែត្រ ទទឹង ៨ម៉ែត្រ និងបើកការដ្ឋានស្ថាបនាបន្តផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ៣.០០០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងស្ពានបេតុង ២កន្លែង ប្រវែង ៨៤ម៉ែត្រ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលជាគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

       ក្នុងឱកាសនោះក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្រាប់ជូនប្រជាពលរដ្ឋចូលរួមចំនួន ៥០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង ១ និងសិស្សានុសិស្សទទួលបានសៀវភៅ និងប៉ិច៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ