អភិបាលខេត្តព្រះវិហារ អញ្ជើញក្នុងពិធីប្រគល់ទទួល និងជូនដំណើរអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រវៀតណាមធ្វើមាតុភូមិនិវត្តលើកទី១៥
May 29, 2019 អ្នកទស្សនា :

       នៅព្រឹកថ្ងៃពុធ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា  ឆ្នាំ ២០១៩នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីប្រគល់ទទួល  និងជូនដំណើរអដ្ឋិធាតុយុទ្ធជនពលីកងទព័ស្មគ្រ័ចិត្តវៀតណាមធ្វើមាតុភូមិនិវត្តន៍ជាលើកទី១៥  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល  នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម  ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោកស្រី ហ្វិញ នឺធូណា អភិបាលរងខេត្តយ៉ាឡាយ សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ  យុវជន  និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ផងដែរ។

      ថ្លែងក្នុងពិធីនោះឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ថ្វីត្បិតតែអតីតកាលបានកន្លងផុតជាច្រើនឆ្នាំក៏ពិតមែនប៉ុន្តែសច្ចធម៌ប្រវត្តិសាស្រ្ត ក្រោយថ្ងៃ២ ធ្នូ ១៩៧៨ មកដល់៧ មករា ១៩៧៩ បានដក់ជាប់ក្នុងសម្បជញ្ញៈ មិនបានធ្វើឲ្យឃ្លាតរបូតពីផ្នត់គំនិត និងអារម្មណ៍របស់ប្រជាជនកម្ពុជាគ្រប់រូប ដែលយុទ្ធជន យុទ្ធនារីនៃកងទ័ពស្ម័គ្រចិត្តវៀតណាមបានបូជាជីវិតក្នុងបុព្វហេតុរំដោះខ្មែរចេញរបបយង់ឃ្នង់ប្រល័យពូជ សាសន៍ប៉ុលពត ។ប្រជាជនកម្ពុជាគ្រប់រូបនៅតែចងចាំជានិច្ចចំពោះគុណូបការធំធេងរបស់វីរកងទ័ពស្ម័គ្រចិត្តវៀតណាម ។

    ឯកឧត្តមអភិបាលបានបន្តទៀតថា តាងនាមថ្នាក់ដឹកនាំខេត្តក៏ដូចប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ សូមសម្តែងទុក្ខយ៉ាងក្រៀមក្រំ សោកស្តាយអាឡោះអាល័យជាទីបំផុតចំពោះយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានពលីយ៉ាង អង់អាចក្លាហានលើសមរភូមិ និងសូមចូលរួមរំលែកទុក្ខជាមួយប្រជាជាតិ និងប្រជាជនវៀតណាម។

    សូមរំលឹកដែរថា នេះជាលើកទី១៥ ហើយនៃកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះវិហារ នៃព្រះវិហារ និងខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម លើការងាររុករកអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម ៕ មុនីរម្យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ