អភិបាលរងខេត្តស្វាយរៀង ចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីផលប៉ះពាល់គុណភាព សុវត្ថិភាពផលិតផលម្ហូបអាហារ
May 29, 2019 អ្នកទស្សនា :

      នៅមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានចូលរួមជាមួយលោក អ៊ិន សំបូរ អគ្គនាយករងវិទ្យាស្ថានស្តង់ដារកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីផលប៉ះពាល់ដល់គុណភាព សុវត្ថិភាពផលិតផលម្ហូបអាហារស្រា និងទឹក និងការបញ្ជ្រាបស្តីពីគ្រឿងញៀនខុសច្បាប់ នាព្រឹកថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។

      វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយវិទ្យាស្ថានស្តង់ដារកម្ពុជា សហការជាមួយមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីតំណាងកងកម្លាំង និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ផលិតករទឹកស្អាត ទឹកពិសាដប ទឹកកក និងស្រាសអង្ករ វត្តមានសរុប ៩៨នាក់៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ