អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ ឆ្នាំ២០១៩ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និង អនាម័យជនបទ
May 29, 2019 អ្នកទស្សនា :

      លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យថ្នាក់ខេត្ត តំណាងឯកឧត្ដមអភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ ឆ្នាំ២០១៩ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និង អនាម័យជនបទ ស្រុកចន្រ្ទា (DWG-RWSSH) នាព្រឹកថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។

      អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអភិបាលរងស្រុកចន្ទ្រា មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយ លោកនាយករដ្ឋបាលសាលាស្រុកចន្ទ្រា លោក លោកស្រីប្រធានការិយាល័យជំនាញជុំវិញស្រុក លោក លោកស្រី ប្រធានការិយាល័យ និង អង្គភាពលទ្ធកម្មចំណុះសាលាស្រុក លោកមេឃុំ ស្មៀនឃុំ និងជនបង្គោលអនាម័យឃុំគ្រប់ឃុំទូទាំងស្រុក តំណាងអង្គការសន្តិសេនា អង្គការ I.D.E និង អង្គការស្អាតកម្ពុជា ដែលចុះធ្វើសកម្មភាពស្រុកចន្ទ្រា សរុបវត្តមានចូលរួម ៣៥ នាក់​ ស្រី១០នាក់។

      គោលបំណងនៃកិច្ចប្រជុំ នៅថ្ងៃនេះគឺ៖ ១.ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាត សុខភាព និង អនាម័យជនបទប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ និងពិភាក្សាកំណត់អំពីយុទ្ធសាស្ត្រ និង ពិនិត្យឡើងវិញនូវតួនាទី និងភារកិច្ចរបស់ក្រុមការងារ DWG-RWSSH។ ២.ពិភាក្សា និងកំណត់អំពីយុទ្ធសាស្ត្រនៃការអនុវត្តឧបករណ៍ពិនិត្យឡើងវិញ លើកម្មវិធីលើកកម្ពស់អនាម័យជនបទ។ ៣.ពិភាក្សានីតិវិធី និងកំណត់ផែនការសកម្មភាពសម្រាប់វាយតម្លៃភូមិ ឃុំ ដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។ ៤.ជំរុញ និងពង្រឹងសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរឡើងរវាងរដ្ឋបាលស្រុក និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទ។ ៥.កំណត់ផែនការសកម្មភាពសម្រាប់ត្រីមាសបន្ទាប់៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ