អភិបាលរងខេត្តសៀមរាប ទទួលជួបពិភាក្សារជាមួយប្រតិភូខេត្តជុងចុងណាំដូ នៃសាធារណរដ្ឋកូរ៉េខាងត្បូង
May 29, 2019 អ្នកទស្សនា :

      លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងជាតំណាង ឯកឧត្តម ទៀ សីហា  អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារ សំណេះសំណាល ធ្វើបទបង្ហាញពីការងារអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ជាមួយគណៈប្រតិភូ ខេត្តជុងចុងណាំដូ នៃសាធារណរដ្ឋកូរ៉េខាងត្បូង ដឹកនាំដោយលោក Na Sa-yeol អភិបាលរងខេត្តជុងចុងណាំដូ និងមានការចូលរួមពី លោកនាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការចំណុះសាលាខេត្ត  លោកប្រធាន អនុប្រធាន មន្ទីរ-អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត និងសហការីអមដំណើរគណៈប្រតិភូ សរុបចំនួន៤០នាក់ នៅរសៀលអង្គារ៍ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។

      ជំនួបពិភាក្សារការងារនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ ទៅវិញទៅមក សម្រាប់ជាមូលដ្ឋានគ្រឹះ ក្នុងកិច្ចអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ឲ្យកាន់តែមានការរីកចម្រើន ព្រមទាំងដើម្បីពង្រឹងចំណងសម្ព័ន្ធមេត្រីភាពឲ្យកាន់តែរឹងមាំរវាងខេត្តទាំងពីរ។

      លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូ ក៏ដូចជាប្រជាជនកូរ៉េ ដែលតែងតែជួយកម្ពុជាលើគ្រប់វិស័យ និងបានជូនពរសូមឲ្យដំណើរមាតុភូមិនិវត្តន៍របស់គណៈប្រតិភូ ទទួលបាននូវសុខសុវត្តិភាព និងជោគជ័យគ្រប់ភារកិច្ច។

      ដោយឡែកលោកប្រធាន គណៈប្រតិភូ ក៏បានធ្វើការកោតសរសើរលើការអភិវឌ្ឍន៍ ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តសៀមរាប ហើយលោកសន្យានឹងបន្តធ្វើកិច្ចសហការល្អរវាងគ្នា ក្នុងកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លា និងស៊ីជម្រៅ លើគ្រប់វិស័យ ទាំងនយោបាយ សេដ្ឋកិច្ច សុខាភិបាល អប់រំ និងកីឡា ដើមី្បធ្វើការអភិវឌ្ឍន៍លើកស្ទួយដល់សេដ្ឋកិច្ចប្រទេស ជាតិ និងសេដ្ឋកិច្ច ប្រជាជននៃខេត្តទាំងពីរផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ