រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំគណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យណែនាំលើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងផ្សព្វផ្សាយអំពីគោលការណ៍ណែនាំអនុវត្តផ្តល់ប័ណ្ណព្រំដែលគំរូថ្មី
December 08, 2017 អ្នកទស្សនា :

ព្រឹកសុក្រ ០៥ រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំកិច្ចប្រជុំគណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យណែនាំលើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងផ្សព្វផ្សាយអំពីគោលការណ៍ណែនាំអនុវត្តផ្តល់ប័ណ្ណព្រំដែលគំរូថ្មី ដែលដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាលនៃអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង និងឯកឧត្តម ឧត្តមសេនីយ៍ទោ ជា រស់ មេបញ្ជាការរង យោធភូមិភាគទី៥ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តការសឹករងបាត់ដំបង លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទាំ៥ និងមន្រ្តីរាជការពាក់ព័ន្ធផ្សេងៗ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។ ទាក់ទងនឹងការផ្សព្វផ្សាយអំពីគោលការណែនាំអនុវត្តារផ្តល់ប័ណ្ណព្រំដែនគំរូថ្មីនេះក្នុងកិច្ចប្រជុំបានឯកភាពចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១៨ នាពេលខាងមុខ ប័ណ្ណព្រំដែនគំរូថ្មីនេះប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តជាប់ព្រំដែនគ្នាដែលឆ្លងដែនចូលទៅក្នុងទឹកដីថៃ ក្នុងការធ្វើការ ឬស្នាក់នៅបានរយៈពេល៧ថ្ងៃ មានតម្លៃ២០០០០រៀល និងមានសុពលភាពផុតកំណត់រយៈពេល២ឆ្នាំ ។

ប្រភពប័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃ០៨ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ