អភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ រួមគ្នាជាមួយអាជ្ញាធរទប់ស្កាត់បទល្មើសនេសាទ
May 29, 2019 អ្នកទស្សនា :

      ក្នុងឱកាសចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ នាព្រឹកថ្ងៃអង្គារ៍ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣  ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំផាត់សណ្ដាយ រួមគ្នាទប់ស្កាត់បទល្មើសនេសាទ ព្រោះបើមិនចឹងទេធនធានជលផលរបស់យើងនឹងវិនាសអន្ដរាយផុតពូជ។

      ឯកឧត្តម បានបន្តទៀតថា ការចូលរួមទប់ស្កាត់បទល្មើសនេសាទនេះ គឺចាប់ផ្ដើមពីបងប្អូនយើងម្នាក់ៗ  ដោយនៅពេល ធ្វើនេសាទបងប្អូនកុំប្រើឧបករណ៍នេសាទខុសច្បាប់ ហើយប្រសិនបើបានដឹងឬឃើញជនណាម្នាក់ប្រើឧបករណ៍នេសាទខុសច្បាប់បងប្អូនត្រូវរាយការណ៍ជូនអាជ្ញាធរ សមត្ថកិច្ចជាបន្ទាន់ដើម្បីចុះបង្ក្រាប ប្រសិនបងប្អូនចូលរួមធ្វើដូច្នេះបាន នោះបទល្មើសនេសាទនឹងថយចុះ ហើយទិន្នផលត្រីរបស់យើងនឹងកើនឡើងវិញជាក់ជាមិនខាន។

      នាឱកាសនេះផងដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់បងប្អូនពលរដ្ឋយើងទាំងអស់ ដែលកន្លងមកបានចូលរួមសហការ និងសូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ការនឹករលឹក ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលលោកតែងតែគិតគូរ ពីសុខទុកបងប្អូនប្រជាពលរដ្ឋរបស់យើង។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមក៏បានធ្វើការផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗដែលកំពុង កើតមាននៅក្នុងប្រទេសរបស់យើង និងបានលើកឡើងពីគុណបំណាច់ ដែលខិតខំថែរក្សាសភាពការណ៍បានស្ងប់ស្ងាត់ល្អ ហើយបងប្អូនប្រជាពលរដ្ឋយើងរកស៊ីប្រកបរបរទទួលទាននិងធ្វើកិច្ចការផ្សេងបានសេចក្ដីសុខគ្មានអ្វីរំខាននោះឡើយ។

      យោងតាមរបាយការណ៍របស់លោកមេឃុំផាត់សណ្ដាយ បានឲ្យដឹងថា បច្ចុប្បន្ននេះ ឃុំផាត់សណ្ដាយ មានចំនួន០៥ភូមិគឺ ភូមិកំពង់ចម្លង ភូមិនាងសាវ ភូមិទួលនាងសាវ ភូមិផាត់សណ្ដាយ និងភូមិកោះតាពៅ  ដែលមានគ្រួសារសរុបចំនួន១១៩០គ្រួសារ ហើយប្រជាពលរដ្ឋសរុបចំនួន៥៥៦៣នាក់ ស្រី២៩០៦នាក់៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ