រដ្ឋបាល ខេត្ត កំពង់ឆ្នាំង រៀប ចំ វគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តនីតិវិធី នៃការអភិវឌ្ឍវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍
May 28, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃ អង្គារ ១០រោច ខែពិសាខ  ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០១៩ រដ្ឋបាល ខេត្ត កំពង់ឆ្នាំង បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តនីតិវិធី នៃការអភិវឌ្ឍវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែល ជារៀប ចំដោយ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា ក្រសួងផែនការ។

      វគ្គបណ្ដុះបណ្ដាល នេះ ប្រព្រឹត្ត ទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងផែនការ និងមានការចូលរួមពី  ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត,នាយករដ្ឋបាលក្រុង ស្រុក និងលោក លោកស្រីជាមន្ដ្រីជំនាញសរុប ១៥៧ នាក់។

      វគ្គបណ្ដុះបណ្ដាល មានគោលបំណងផ្ដល់ឲ្យបណ្ដាស្ថាប័ន និងមន្ទីរពាក់ព័ន្ធទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងបានយល់កាន់តែច្បាស់អំពី កិច្ចការជំរុញ និងសម្របសម្រួលការអភិវឌ្ឍវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបញ្ជ្រាបដល់សាធារណជនឲ្យយល់ដឹង គាំទ្រ និងការចូលរួមក្នុងការអភិវឌ្ឍវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា។ វគ្គបណ្ដុះបណ្ដាលនេះប្រារព្ធទៅរយៈពេល០៤ថ្ងៃ គឺចាប់ពីថ្ងៃ អង្គារ ១០រោច ដល់ថ្ងៃសុក្រ ១៣រោច ខែពិសាខ  ឆ្នាំកុរ ឯកស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨-៣១ ខែ ឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំ (ខ)សាលាខេត្តកំពង់ឆ្នាំង ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ