អាជ្ញាធរខេត្តប៉ៃលិន និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យស្លាកអាជីវកម្មរបស់ជនជាតិចិន
May 28, 2019 អ្នកទស្សនា :

       លោកស្រី ជា លាភ អភិបាលរងខេត្ត រួមដំណើដោយ  ប្រធានសភាពាណិជ្ជកម្មខេត្ត  ប្រធានមន្ទីរពាណិជ្ជកម្មខេត្តនិងអាជ្ញាធរពាក់ព័ន្ធបានអញ្ជើញធ្វើការចុះត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពលើស្លាកសញ្ញាអាជីវកម្ម និងច្បាប់អាជីវកម្មដែលជនជាតិចិនប្រកបរបរនៅលើទឹកដីខេត្តប៉ៃលិន ចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់  ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។ 
       លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការណែនាំ និងពន្យល់ដល់ជនជាតិ ចិនម្ចាស់ហាង អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជនាម ព្រមទាំងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការសម្រាប់អាជីវកម្ម ឬក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។ ដោយបំពេញលក្ខខណ្ឌបីចំនុច ទី១៖ ត្រូវប្រើប្រាស់អក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ ចំពោះស្លាកយីហោជាភាសាខ្មែរ, ទី២៖ ការលើកស្លាកយីហោ ត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬមន្ទីរពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ និង ទី៣៖ ការដាក់ពាក្យសុំលើកស្លាកយីហោអាជីវកម្ម ត្រូវធ្វើតាមរយៈច្រកចេញចូលតែមួយ របស់សាលារាជធានី ខេត្ត» ទើបស្របតាមច្បាប់ត្រឹមត្រូវ។ លោកបន្តថាៈ ក្រសួងពាណិជ្ជកម្មក៏ដូចជាមន្ទីរពាណិជ្ជកម្មខេត្តបានជំរុញនិងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងការខិតខំពង្រឹងការអនុវត្តន៍ច្បាប់បញ្ញា និងច្បាប់ពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដើម្បីធានាដល់ការលូតលាស់នៃវិស័យឯកជន ដែលបានរួមចំណែកកំណើនសេដ្ឋកិច្ចជាតិ។    លោកជំទាវ ជា លាភ អភិបាលរងខេត្ត បានមានប្រសាសន៏លើកឡើងថា៖ ខណៈមានកំណើននៃជនជាតិចិនចូលមកធ្វើការវិនិយោគ និងរកស៊ីនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅលើទឹកដីខេត្តប៉ៃលិន ជនជាតិចិនបានលើកស្លាកយីហោជាច្រើន ដែលបានសរសេរអក្សរខ្មែរខុសអក្ខរាវិរុទ្ធ ឬ ការដាក់ឈ្មោះមិនបានត្រឹមត្រូវលើស្លាកយីហោដូចជា ការដាក់អក្សរចិនពីលើអក្សរជាតិយើង និងអក្សរចិនខុសជាច្រើនដូចជា  (ហាងប្រទេសចិន) (ភោជនីយ៍ដ្ឋានជាភាសាចិន) និង(ហាងលក់ទំនិញជាភាសាចិន)  ជាដើម។ លោកជំទាវបន្តថា៖ ចាប់តាំងមានជនជាតិចិនដែលមកបើករបររកស៊ីនៅខេត្តប៉ៃលិនពួកគេនាំគ្នាសសេរស្លាកយីហោខុស មិនបានសុំច្បាប់ត្រឹមត្រូវនិងការបើកកន្លែងធ្វើស្លាកយីហោដោយខ្លួនឯង ដែលបញ្ហានេះអាជ្ញាធរត្រូវណែនាំនិងកែតម្រូវអោយម្ចាស់អាជីវកម្មដែលជនជាតិបរទេសត្រូវធ្វើអោយបានត្រឹមត្រូវស្របតាមច្បាប់របស់ប្រទេសកម្ពុជា។ ដូច្នេះក្នុងនាមថ្នាក់ដឹកនាំខេត្តសំណូមពរអោយជំនាញពាក់ព័ន្ធជាពិសេសមន្ទីរពាណិជ្ជកម្មនិងសភាពាណិជ្ជកម្មខេត្ត ត្រូវតាមដានត្រួតពិនិត្យ និងណែនាំដល់ម្ចាស់អាជីវកម្មដែលលើកផ្លាកយីហោ ដែលខុសច្បាប់និងខុសអក្ខរាវិរុទ្ធ ត្រូវកែតម្រូវស្រមតាមច្បាប់ទើបអនុញ្ញាតិអោយលើកផ្លាកយីហោនោះបានទេ។ 
      សូមបញ្ជាក់ថាៈក្នុងពេលចុះត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពលើស្លាកសញ្ញាអាជីវកម្ម និងច្បាប់អាជីវកម្មជាលទ្ធផលរកឃើញថាមានជនជាតិចិនប្រកបរបរអាជីវកម្មមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ចំនួន ១០កន្លែង និងសសេរអក្សរចិនលើអក្សរខ្មែរចំនួន ០១ កន្លែងផងដែរ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន
  

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ