អភិបាលខេត្តព្រះវិហារ បានយកអំណោយសម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋអតីតតំបន់ស្វាយជ្រុំ ស្រុកជាំក្សាន្ត ចំនួន១៨០គ្រួសារ ទទួលបានដីឡូតិ៍ ដេីម្បីបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃជាមួយអាជ្ញាធរប្រាសាទព្រះវិហារ
May 28, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃអង្គារ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩  ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឯកឧត្តមឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម  ស្រី  ឌឹក  មេបញ្ជាការកងពលធំលេខ៣  បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធី ចាប់ឆ្នោតបែងចែកដីឡូតិ៍ជូនប្រជាពលរដ្ឋ ចំនួន១៨០គ្រួសារ ដេីម្បីបញ្ចប់វិវាទដីធ្លីចំណុចស្វាយជ្រំ  ក្នុងតំបន់អភិរក្សប្រាសាទព្រះវិហារឲ្យមករស់នៅក្នុងទីតាំងស្របច្បាប់  ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត និងដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត  ប្រធានមន្ទីរ  អង្គភាព  អាជ្ញាធរស្រុកជាំក្សាន្ត  នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
      ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ថា ដីឡូតិ៍ដែលត្រូវចែកជូនបងប្អូនអតីតប្រជាពលរដ្ឋនៅចំនុចស្វាយជ្រុំនាឱកាសនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច  តែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋយើង  ហេីយក៏ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋដែលពុំមានដីអាស្រ័យផល ។លើសពីនោះទៀត ឯកឧត្តមអភិបាលខេត្ត បានស្នើសុំឲ្យប្រជាពលរដ្ឋទាំង១៨០ គ្រួសារ ដែលទទួលបានដីនាឱកាសនោះត្រូវខិតខំកសាងលំនៅដ្ឋាន បង្កបង្កើនផល ដាំដំណាំ ដើម្បីជីវភាពរបស់ខ្លួន  និងសូមកុំលក់ដូរដីនេះ  និងចូលរួមលេីកកំពស់តម្លៃជាសកលរបស់ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ