អភិបាលខេត្តកោះកុង អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងខេត្តជាលីន នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា នៅតំបន់តារាសាគរ ស្ថិតក្នុងស្រុកគីរីសាគរ
May 28, 2019 អ្នកទស្សនា :

      ថ្ងៃអង្គារ ១០ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវអភិបាលខេត្តកោះកុង បានគូសបញ្ជាក់ផងដែរថា កន្លងមកខេត្តកោះកុង ទទួលបានក្រុមហ៊ុនជាច្រើនចូលមកដាក់ទុនវិនិយោគ ហើយខេត្តមានធនធានធម្មជាតិដ៏សម្បូរបែប ពិតជាមានសក្តានុពលអាចបម្រើវិស័យសេដ្ឋកិច្ច និងទេសចរណ៍។ ការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហសប្រតិបត្តិការ រវាងខេត្តជីលីន នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា បានឈានដល់ការចងសម្ព័ន្ធមេត្រីភាពខេត្តបងប្អូន កោះកុង-ជីលីន លើកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ដែលនឹងនាំមកនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ ស្របតាមគោលបំណងរបស់ប្រទេសទាំងពីរ។ ជាពិសេសថ្ងៃនេះ បានចុះកិច្ចព្រមព្រៀងប្រតិបត្តិការ រវាងមន្ទីរទេសចរណ៍ខេត្តកោះកុង ជាមួយមន្ទីរវប្បធម៍ និងទេសចរណ៍ខេត្តជីលីន ដើម្បីបង្កើនចំណេះដឹងផ្នែកធនធានមនុស្សលើវិស័យទេសចរណ៍ឱ្យរីកចម្រើន ក្នុងគោលដៅផ្លាស់ប្តូរមុខមាត់ខេត្តកោះកុង ឱ្យក្លាយទៅជាខេត្តទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា៕ មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តកោះកុង 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ