អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន៣ខ្សែ ក្នុងក្រុងស្ទឹងត្រែង
May 28, 2019 អ្នកទស្សនា :

      ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន ៣ខ្សែ ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងស្ទឹងត្រែង ទៅកាន់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង តភ្ជាប់ពីផ្លូវជាតិលេខ៧។ ក្នុងពិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរ ភូមិ ឃុំពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ នាព្រឹកថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៩។

      តាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តបានឲ្យដឹងថា៖ ផ្នែកហេដ្ឋារចនាសម្ពន្ធ័ដែលគាំទ្រថវិកាដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានផ្លូវចំនួន ៣ខ្សែ ប្រវែង ១៤.០០០ម៉ែត្រ មានទទឹង ៥ម៉ែត្រ ក្រាលគ្រួសល្បាយអាចម៍ផ្កាយ មានលូកាត់ទទឹងផ្លូវចំនួន ៥កន្លែង។ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានគូសបញ្ជាក់បន្ថែមថា៖ ឆ្នាំ២០១៩ នេះខេត្តស្ទឹងត្រែង បានទទួលគម្រោង អនុវត្តដោយ កំលាំងកងវិស្វកម្ម ក្រសួងការពារជាតិ អណាបក្សក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងស្ថាបនាផ្លូវចំនួន ១ខ្សែ ក្នុងស្រុកសៀមបូក ប្រវែង១១.១០០ម៉ែត្រ បន្ថែមទៀត។

      ឯកឧត្តម ឡូយ សុផាត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា។ ឯកឧត្តមអ្នកតំណាងរាស្រ្តបានជម្រាបជូនពីការវិវត្តរីកចំរើនរបស់ប្រទេសជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់សម្តចអគ្គមហាសេនាបតីតេជោ បាននាំប្រទេសជាតិមានសុខសន្តិភាព ហើយកសាងប្រទេសជាតិបានថ្កុំថ្កើងរុងរឿងមកដល់បច្ចុប្បន្ន និងទៅអនាគត់។

      ក្នុងឱកាសនោះក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្រាប់ជូនប្រជាពលរដ្ឋចូលរួមចំនួន ៥០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង ១ផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ