អភិបាលខេត្តបាត់ដំបង ទទួលជួបប្រធានស្តីទីស្ថានទូត នៃសាធារណរដ្ឋឆេក ដើម្បីស្វែងយល់ពី ឱកាសនៃការវិនិយោគជាដៃគូរវាងខេត្ត និងសាធារណរដ្ឋឆេក
May 28, 2019 អ្នកទស្សនា :

      ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបសម្តែងការគួរសម និងប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូត នៃសាធារណរដ្ឋឆេក ប្រចាំទីក្រុងភ្នំពេញ ដែលដឹកនាំដោយ ឯកឧត្តម Vlastimil TESAR ប្រធានស្តីទីស្ថានទូត នៃសាធារណរដ្ឋឆេក ប្រចាំទីក្រុងភ្នំពេញ នៅសាលប្រជុំសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

      ពិធីនេះក៏មានកាអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងអនុប្រធាន និងសមាជិក នៃសភាពាណិជ្ជកម្មខេត្តបាត់ដំបង ផងដែរ។

      ក្នុងជំនួបពិភាក្សានេះផងដែរ គឺក្នុងគោលបំណងដើម្បីស្វែងយល់ពីសក្តានុពល និងឱកាសនៃការវិនិយោគជាដៃគួររវាងខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆេក។ ជំនួបនេះដែរផ្តោតសំខាន់ទៅលើវិស័យមួយចំនួនដូចជា វិស័យកសិកម្ម អនាម័យទឹកស្អាត រ៉ែ និងថាមពល និងសុខាភិបាល។

      ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានស្វាគមន៍ដល់គណៈប្រតិភូ ស្ថានទូតនៃសាធារណរដ្ឋឆេក ដែលបានអញ្ជើញមកទស្សនកិច្ច និងសិក្សាស្វែងយល់ពីសក្តានុពលវិស័យមួយចំនួនរបស់ខេត្តបាត់ដំបង។ ឯកឧត្តម ក៏បានជម្រាបជូនដល់គណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ និងវិស័យសក្តានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង។

      ឯកឧត្តម Vlastimil TESAR ប្រធានស្តីទីស្ថានទូត នៃសាធារណរដ្ឋឆេក ប្រចាំទីក្រុងភ្នំពេញ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ដែលបានទទួលស្វាគមន៍ និងរៀបចំកិច្ចជុំនាពេលនេះ។ ក្នុងនោះផងដែរ ឯកឧត្តម Vlastimil TESAR ក៏បានធ្វើបទបង្ហាញអំពីក្រុមហ៊ុនមួយចំនួន របស់សាធារណរដ្ឋឆេក ក្នុងនោះមានក្រុមហ៊ុនផលិតត្រាក់ទ័រ និងគ្រឿងបរិក្ខាកសិកម្ម ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យ ក្រុមហ៊ុនរៀបចំអនាម័យទឹកស្អាត និងក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខាមន្ទីរពេទ្យ ជូនដល់អង្គប្រជុំ ជាពិសេស ជាមួយតំណាងសភាពាណិជ្ជកម្មខេត្តបាត់ដំបង ដែលមានចំណាប់អារម្មណ៍ចង់ចាប់ដៃគូវិនិយោគ ជាមួយសាធារណរដ្ឋឆេក៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ