ខេត្តកោះកុង រៀបចំប្រារព្ធ"ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២"
May 28, 2019 អ្នកទស្សនា :

      ថ្ងៃអង្គារ ១០ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងសហការ ជាមួយសាលាខេត្តកោះកុង បានរៀបចំប្រារព្ធ "ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២"ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរងខេត្ត ជាតំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរ អង្គភាពជំុវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនកាកបាទក្រហម ក្រុមកាយរិទ្ធ ក្រុមសសយក ខេត្តសរុបចំនួន២០០នាក់។ ក្នុងពិធីដ៏មហោឡារិកនេះលោកសុខ សុទ្ធី អភិបាលរងខេត្តបានមានមតិសំណេះសំណាល និងបំពាក់មួកសុវត្ថិភាពជានិមិត្តរូបនិងចែកជូនឯកសារពាក់ពន្ធនិងច្បាប់ចរាចរណ៏ផ្លូវគោក ក្នុងនោះមាន ៖
១-មួកសុវត្ថិភាពចំនួន ២៤មួក
២-សៀវភៅច្បាប់ចរាចរណ៌ផ្លូវគោកចំនួន ១៥០ក្បាល
៣-សៀវភៅអី្វដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ២០០ក្បាល
៤-គោរពច្បាប់ចរាចរណ៏គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃចំនួន ៥០០សន្លឹក
៥-ប្រការសំខាន់ៗដែលត្រូវចងចំាចំពោះអ្នកប្រើប្រាស់ផ្លូវចំនួន ៥០០សន្លឹក
៦-បទបញ្ញាតិ្តសំខាន់ៗនៃច្បាប់ស្ដីពីចរាចរណ៏ផ្លូវគោកចំនួន ៥០០សន្លឹក
៧-ស្ទីកឃ័រចំណំាងផ្លាតចំនួន៥០០សន្លឹក៕ មុនីរម្យ

 
ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ