អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមពាក់ព័ន្ធ ការគ្រប់គ្រងទឹក និងការការពារ បរិស្ថាននៅខេត្តជាមួយអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម  នៃអង្គការសហប្រជាជាតិ
May 25, 2019 អ្នកទស្សនា :

      លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមពាក់ព័ន្ធ  ការគ្រប់គ្រងទឹក និង ការ ការពារ បរិស្ថាន  នៅខេត្ត កោះកុង  ជាមួយអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម  នៃអង្គការសហប្រជាជាតិ។

លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណ នាថ្ងៃសុក្រ ៦ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ចំពោះអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម នៃអង្គការសហប្រជាជាតិ ដែលបានយកចិត្តទុកដាក់ខ្ពស់ លើការគ្រប់គ្រងទឹក និងកិច្ចការពារបរិស្ថាន សម្រាប់ខេត្តកោះកុង ជាមួយនឹងមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច ស្របតាមជំនាញ ក្នុងការគ្រប់គ្រងទឹក និងបរិស្ថាន ទន្ទឹមនេះសូមអោយមន្ទីរជំនាញលើកយកបញ្ហាប្រឈមពាក់ព័ន្ធនានា ដើម្បីស្វែងរកដំណោះស្រាយជួយទប់ស្កាត់ និងកាត់បន្ថយនូវបញ្ហាអោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ជាប្រយោជន៍ជាតិ និងប្រជាជន៕ មុនីរម្យ

 
ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ