អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងអភិបាលរង នៃគណៈអភិបាលក្រុងច្បារមន
May 24, 2019 អ្នកទស្សនា :

      ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងអភិបាលរង នៃគណៈអភិបាលក្រុងច្បារមនចំនួន ២រូប គឺលោក ទឹម ផានូ និងលោកស្រី ប៉ែន សុខុម នារសៀលថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករដ្ឋបាលខេត្ត លោកប្រធានមន្ទីរ-អង្គភាព លោកនាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោក លោកស្រី ជាក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង តំណាងកងកម្លាំងទាំងបី ប្រធានការិយាល័យ មន្ត្រីរាជការចំណុះសាលាក្រុងទាំងអស់ និងចៅសង្កាត់ក្នុងក្រុងច្បារមន ផងដែរ ។

       ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បាន ក្រើនរំលឹក ដល់ អភិបាលរង ក្រុង ច្បារមន ដែល ត្រូវបានតែងតាំង ថ្មី ត្រូវខិតខំ បំពេញការងារ ដោយ ស្មារតី យកចិត្តទុកដាក់ និង មានការ ទទួលខុសត្រូវ ខ្ពស់ ប្រឹងប្រែង ឲ្យ អស់ពី កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បី បំពេញការងារ ជូន តម្រូវ ការជូន ប្រជាពលរដ្ឋ ឲ្យ កាន់តែ សកម្ម ខ្លាំងក្លា ថែមទៀត ដោយ ត្រូវគោរព រដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត ជាធរមាន របស់ រាជរដ្ឋាភិបាលកម្ពុជា៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ