អភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើលការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងដំណើរការជួសជុលអង្គភាពច្រកចេញចូលតែមួយ
May 24, 2019 អ្នកទស្សនា :

      ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងអភិបាលរងខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោកនាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត នាព្រឹកថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះពិនិត្យមើលការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងដំណើរការជួសជុលអង្គភាពច្រកចេញចូលតែមួយខេត្ត ដែលបច្ចុប្បន្នកំពុងដំណើរការសម្រេចបានប្រមាណ ៩០% ហើយ។

       ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដែលអង្គភាពច្រកចេញចូលតែមួយ ជួបប្រទះនាពេលកន្លងមក ព្រមទាំងបានសម្រេចផ្ដល់ជូនសម្ភារប្រើប្រាស់ និងបំពាក់គ្រឿងសង្ហារឹមបន្ថែម ដើម្បីគាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់អង្គភាពក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ