អភិបាលខេត្តពោធិ៍សាត់ បន្តប្រេីប្រាស់តួនាទីមហាមេគ្រួសារ ផ្តល់ស្បៀងជូនពលរដ្ឋជីវភាពខ្វះខាត និងដោះស្រាយទុក្ខកង្វល់ពលរដ្ឋបានជាច្រេីនករណី
May 24, 2019 អ្នកទស្សនា :

      ឯកឧត្តម  ម៉ៅ  ធនិន  អភិបាលខេត្តពោធិ៍សាត់ បានបន្តប្រើប្រាស់តួនាទីតាមឋានានុក្រមក្រុមគ្រួសារ ផ្តល់ស្បៀងជូនជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតពិតប្រាកដ សម្រាប់សម្រួលដល់ការរស់នៅប្រចាំថ្ងៃ បានជាង៧០០គ្រួសារ ដែលពួកគាត់ទាំងអស់នោះ សុទ្ធសឹងមកពីបណ្តាស្រុកក្រុងមួយចំនួន ក្នុងខេត្តពោធិ៍សាត់។
     ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងនាថ្ងៃទី២៣ ខែឧសភា  ឆ្នាំ២០១៩ ថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមជាបង ប្អូន កូន ក្មួយប្រជាពលរដ្ឋទូទាំងខេត្ត បើពលរដ្ឋមានទុក្ខលំបាកដោះស្រាយមិនមាន រត់មកពឹងពាក់ហើយ លោកមិនដែលធ្វើព្រងើយនោះទេ ជាក់ស្តែងប្រជាពលរដ្ឋ ជាង៧០០គ្រួសារខាងលើនេះ គឺពួកគាត់សុទ្ធសឹងមានជីវភាពខ្វះខាត មានមុខរបរមិនពិតប្រាកដ និងជនចាស់ជរាទីទ័លខ្លាំង មកពីបណ្តាស្រុកក្រុងមួយចំនួនក្នុងខេត្ត ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាមស្មើៗគ្នា។  ឯកឧត្តមបានលេីកឡេីងទៀតថា  បងប្អូនកូនក្មួយខ្លះមានកម្លាំងពលកម្មគ្រប់គ្រាន់  អាចប្រកបរបរចិញ្ចឹមជីវិត  បាន  ដូច្នេះបងប្អូនគួរតែខិតខំរកស៊ីប្រកបមុខរបរបន្តទៀត  ដេីម្បីជួយសម្រួលជីវភាពគ្រួសារ  ជាពិសេសអាចជួយសម្រួលបន្ទុករបស់ឯកឧត្តម ដែលបាននឹងកំពុងទទួលបន្ទុកគ្រួសារជនចាស់ជរា  ដែលខ្វះខាតពិតប្រាកដ នៅក្នុងខេត្ត។ 
      ឯកឧត្តមបានសង្កត់ធ្ងន់ថា អង្ករទាំងអស់នេះ បានមកតាមរយៈការចែករំលែក មួយផ្នែកពីលោក និងមួយផ្នែកពីសប្បុរសជនដែលមានធនធាន សម្រាប់ចែកជូនបងប្អូនដែលមានជីវភាពខ្វះខាត់ពិតប្រាកដ ដូច្នេះជាក់ស្តែងបើមានគឺត្រូវចែកជូន តែបើអត់យើងត្រូវគិតបន្តទៀត  ធ្វេីម្តេចយេីងទាំងអស់គ្នាជាគ្រួសារតែមួយ  ត្រូវចេះរួមរស់នៅជាមួយគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក កុំទៅចោលគ្នា។ ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា «យើងបានជួបជុំគ្នា មើលឃើញពីសមិទ្ធផលធំៗទូទាំងខេត្ត ក៏ដូចទូទាំងប្រទេសនាពេលនេះ គឺដោយសារសង្គមជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
      ក្នុងថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្ត បានបន្តចូលរួមដោះស្រាយបញ្ហាប្រឈម និងទុក្ខកង្វល់ទៅតាមសំណូមពរប្រជាពលរដ្ឋ បានជាច្រើនករណីផ្សេងគ្នា នៅអាគារបូរាណសាលាខេត្តផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ