អភិបាលខេត្តកំពង់ធំ៖ មន្ត្រីកាកបាទក្រហម ត្រូវប្រកាន់ខ្ជាប់តម្លាភាព និងធ្វើការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់
May 24, 2019 អ្នកទស្សនា :

      នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ធំ បានលើកឡើងថា មន្ត្រីកាកបាទក្រហមដែលកំពុងបម្រើការងារ នៅក្នុងសាខាកាកបាទក្រហមខេត្តកំពង់ធំទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវតម្លាភាព និងធ្វើការងារប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជាការផ្ដល់នូវទំនុកចិត្តដល់សប្បុរសជនទាំងអស់ដែលខិតខំបរិច្ចាគធនធានផ្ទាល់ខ្លួនមកដល់សាខាកាកបាទក្រហមរបស់យើង ជាពិសេសឆ្លើយតបទៅនឹងទឹកចិត្តដ៏មហា សប្បុរស ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល តែងតែ គិតគូរ ពីសុខទុកបងប្អូនក្រីក្រជួបការលំបាក ឬរងគ្រោះដោយសារគ្រោះធម្មជាតិជាដើម។ ឯកឧត្តមបានបន្ថែម ទៀតថា ដោយឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាសមាសភាពគណៈកម្មា ធិការសាខាអាណត្តិទី៤ មានការផ្លាស់ប្ដូរទទួលភារកិច្ចថ្មី ដូច្នេះយើងចាំបាច់ត្រូវជ្រើសរើសសមាសភាពថ្មីជំនួសនៅអាណត្តិទី៥នេះ។ 

      នៅព្រឹកនេះដែរ កិច្ចប្រជុំក៏បានពិភាក្សា និងដំណើរការទៅតាមរបៀបវារៈរបស់ខ្លួនដែលមាន៖ ១/បូកសរុបលទ្ធផលសកម្មភាពការងារសម្រេចបានក្នុងឆ្នាំ២០១៨ និងទិសដៅផែនការសកម្មភាពការងារឆ្នាំ២០១៩, ២/ត្រៀមសម្ពោធអគារសាខាកាកបាទក្រហមខេត្ត នៅចុងខែមិថុនាឆ្នាំ២០១៩, ៣/ត្រៀមការងារសន្និបាតរបស់សាខាកាកបាទក្រហម នៅចុងខែមិថុនាឆ្នាំ២០១៩ និង៤/បញ្ហាផ្សេងៗ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ