រដ្ឋបាលខេត្តក្រចេះ និងសហការជាមួយក្រុមហ៊ុនអំពូលភ្លើង LED ដើម្បីលើកកម្ពស់សោភណ្ឌភាពបំភ្លឺសាធារណៈ ក្នុងខេត្តក្រចេះ
May 24, 2019 អ្នកទស្សនា :

       រដ្ឋបាលខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម វ៉ា ថន អភិបាលខេត្ត ជួបពិភាក្សាជាមួយក្រុមហ៊ុន ផ្គត់ផ្គង់ ថែទាំ ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ អំពូល LED ដើម្បីត្រៀមរៀបចំតម្លើងនិងបំពាក់ប្រព័ន្ធនៅតាមទីតាំងសាធារណៈ ក្នុងខេត្តក្រចេះ ដើម្បីឲ្យកាន់តែមានសោភណ្ឌភាព និងសុវត្ថិភាព ។
      ក្នុងកិច្ចជួបពិភាក្សា លោក Liu Pingsheng តំណាងក្រុមហ៊ុន បានបញ្ជាក់ឲ្យដឹងពីគម្រោងផលិត ផលសេវារបស់ខ្លួន៖ ប្រើអំពូលប្រភេទ LED គឺប្រើប្រាស់ថាមពលតិច នាំឲ្យចំណាយថវិកាតិចជាងមុនប្រមាណ៥០%  ហើយអំពូលប្រភេទនេះមានភាពភ្លឺខ្លាំង និងពុំងាយខូច ព្រមទាំងមានសោភ័ណភាពក្នុងខេត្ត និងនៅលើដងផ្លូវតែមួយ មានអំពូលភ្លឺទាំងអស់ ការបើកបិទភ្លើងបំភ្លឺសាធារណៈមានភាព ទៀងទាត់ តាមពេលដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ការជួសជុល ឬការតម្លើងអំពូលត្រូវការពេលវេលាតិច តែ៤៨ម៉ោងយ៉ាងងយូរ ។ ហើយសម្រាប់កិច្ចដំណើរការគ្រប់គ្រងគម្រាង គឺរដ្ឋបាលខេត្តជាអ្នកបង្ហាញប្រាប់ពីទីតាំងដែលត្រូវផ្លាស់ប្ដូរអំពូលពីប្រភេទ HPS មកជាប្រភេទ LED រដ្ឋបាលខេត្តជាអ្នកផ្ដល់សិទ្ធ និងជួយសម្រួលខាងផ្នែករដ្ឋបាល និងផ្លូវច្បាប់ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនតម្លើង ថែទាំ និងគ្រប់គ្រង និងធ្វើការសម្របសម្រួលនិងផ្ដល់កិច្ចសហការ ក្នុងការសិក្សាធ្វើស្ថិតិ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ហើយក្នុងនោះ ក្រុមហ៊ុនធានាលើការជួសជុលនិងថែទាំអំពូលដែលបានផ្លាស់ប្ដូរ ក្នុងករណី ខូច ឬមិនភ្លឺ ក្រុមហ៊ុនធានធ្វើឲ្យភ្លឺវិញយ៉ាងយូរ៤៨ម៉ោង ហើយការកំណត់បរិមាណប្រើប្រាស់ថាមពល និងតម្លៃឯកតាថ្លៃថាមពលអគ្គិសនី ចេញដោយក្រុមហ៊ុនអគ្គិសនី ។
      ក្នុងនោះដែល ឯកឧត្តម អភិបាលខេត្ត បានទទួលយកកិច្ចសហការរបស់ក្រុមហ៊ុន ហើយបានជំរុញឲ្យក្រុមហ៊ុន រួមសហការនិងមន្រ្តីជំនាញពាក់ព័ន្ធចុះសិក្សាពិនិត្យទៅតាមតំបន់ទីតាំងផ្លូវ ដែលត្រូវធ្វើការតម្លើងបង្គោលភ្លើង និងអំពូលភ្លើង ហើយក្រុមហ៊ុនត្រូវទំនាក់ទំនងជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងរ៉ែ និងថាមពល អំពើឯកសារប្រកាសអនុញ្ញាតប្រើប្រាស់ស្របច្បាប់ របស់ក្រសួងទាំងពីរ ។ និងបានស្នើរសុំសាធារណះជន ត្រូវជួយថែរក្សាការពារនូវសមិទ្ធផលទាំងអស់នោះ ដើម្បីឲ្យមានសោភណ្ឌភាពទាក់ទាញ ការអភិវឌ្ឍន៏របស់ខេត្តផងដែរ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ