ក្រុមប្រឹក្សាខេត្តកោះកុង បើកកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត
May 23, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ៥ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្តកោះកុង លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ព្រមទាំងលោកនាយក នាយករង រដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ចំណុះសាលាខេត្តកោះកុង។

      ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈរួមមានដូចខាងក្រោម៖ ១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ៥៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តកោះកុង, ២.របាយការណ៍របស់គណៈអភិបាល ស្តីអំពីស្ថានភាពនៃការទទួលបន្ទាន់ប្រវត្តិការងារ នៃរដ្ឋបាលខេត្តកោះកុង គិតចាប់ពីកិច្ចប្រជុំលើកទី៥៩, ៣.របាយការណ៍លទ្ធផលការងារ ប្រចាំខែមេសា ឆ្នាំ២០១៩ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត, ៤.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង, ៥.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ប្រចាំខែមេសា ឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តកោះកុង, ៦.បញ្ហាផ្សេងៗ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ